**បណ្តេញជនជាតិវៀតណាមចំនួន ២៩នាក់ ចេញពីកម្ពុជា បន្ទាប់ពីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន**ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ ឃ៉ំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**សម្តេចប្រធានរដ្ឋសភា៖ សុខុដុមនីយកម្មសាសនា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ**ការជជែកដេញដោលប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថា ឈិនៈវ៉ាត់ ចាប់ផ្តើមដោយផ្តោតលើការចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព គេចវេះមិនបង់ពន្ធ និងធ្វើតាមបញ្ជារបស់ឪពុក**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងស្តីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី២ ប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីបើកផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត

ឯកឧត្តមបណ្ឌិត ជីវ កេង អញ្ជើញនិវត្តន៍មកមាតុភូមិវិញ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូតុលាការកំពូល, ប្រធានសាលាឧទ្ធរណ៍តំបន់ដែលមានសមត្ថកិច្ចដែនដីជាប់ព្រំដែន, ប្រធានសាលាដំបូងខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហូយអាន ខេត្តក្វាងណាម ប្រទេសវៀតណាម។

អង្គសន្និសីទនេះ បានបង្ហាញអំពីសមិទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួមលើកទី៦ នៅទីក្រុងវៀងច័ន្ទ ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព គួរជាទីមោទនៈ រួមមាន៖

១-ការបង្ការ ការបង្ក្រាប និងការជំនុំជម្រះក្តី លើបទល្មើសឆ្លងដែនបានជាច្រើន ដូចជាបទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស, ព្រៃឈើ, ធនធានធម្មជាតិ និងបទល្មើសនេសាទ ដែលជាបទល្មើសបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងសង្គម និងប៉ះពាល់ដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

២-ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់កាន់តែមានលក្ខណៈល្អប្រសើរឡើង។

៣-ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ តាមរយៈការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចការតុលាការ។ ការកែទម្រង់នេះ គឺស្របតាម “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥” ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានដែលជាឧត្តមប្រយោជន៍ ក្នុងការលើកកម្ពស់នូវប្រសិទ្ធភាពនៃការផ្តល់នូវសេវាយុត្តិធម៌ ប្រកបដោយភាពឆាប់រហ័ស ងាយស្រួល សុក្រឹត គុណភាព និងតម្លាភាព។

ដោយយល់ឃើញពីភាពចាំបាច់ និងប្រសិទ្ធភាពក្នុងការអនុវត្តសេចក្តីប្រកាសរួមលើកទី៦ អង្គសន្និសីទបានឯកភាពចុះហត្ថលេខាលើសេចក្តីប្រកាសរួមលើកទី៧ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ជាបន្តទៀត ក្នុងគោលដៅធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសរៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង