ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្ត្រីរាជការ
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្ត្រីរាជការដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈកម្មការ រួមនឹងមន្រ្តីពាក់ព័ន្ធមួយចំនួន។
របៀបវារៈនៃកិច្ចប្រជុំគឺពិនិត្យ និងពិភាក្សាអំពីការតែងតាំងមន្រ្តីបម្រើការក្នុងទីស្ដីការក្រសួង និងការរៀបចំបញ្ចូលមន្ត្រីការទូតដែលបានចប់អាណត្តិបេសកកម្មពីបរទេស ចូលក្នុងរចនាសម្ព័ន្ធក្រសួងឡើងវិញ ៕