**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា

សំណង់ស្ទាក់ទឹកស្ទឹងស្រែអន្ទាក់ មានសក្ដានុពលតម្កល់ទឹកទុកបម្រើឱ្យការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋនៅខេត្តប៉ៃលិន

ភ្នំពេញ៖ សំណង់ស្ទាក់ទឹកស្ទឹងស្រែអន្ទាក់ទទួលទឹកពីស្ទឹងប៉ៃលិន និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានទីតាំងស្ថិតនៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានលទ្ធភាពតម្កល់ទឹកប្រមាណ ៥០ម៉ឺនទៅ ៦០ម៉ឺនម៉ែត្រគូប គឺជាសមិទ្ធផលថ្មីមួយ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

កន្លងមក នៅរដូវប្រាំង ភូមិមួយចំនួននៅក្នុងឃុំសាលាក្រៅតែងតែជួបប្រទះនូវកង្វះខាតទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ការស្រោចស្រពផ្ទៃដីកសិកម្ម ដោយត្រូវជីកអណ្ដូងតាមបាតអូរ និងស្ទឹង យកទៅប្រើប្រាស់។

នៅក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីបានចុះសិក្សាវាយតម្លៃ និងធ្វើការវាស់ស្ទង់ ប្រមូលទិន្នន័យទៅតាមលក្ខណៈបច្ចេកទេស នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងសាងសង់សំណង់ស្ទាក់ស្ទឹងស្រែអន្ទាក់មួយកន្លែង ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹកទុកសម្រាប់ប្រើប្រាស់លើការងារស្រោចស្រពបានតាមតម្រូវការលើផ្ទៃដីបង្កបង្កើនផលដែលមានស្រាប់ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣ភូមិ នៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

បើតាមលោក ឈ្នាង ប៊ុយ ប្រធានគ្រប់គ្រងគម្រោងបានបញ្ជាក់ថា ការងារសាងសង់បានចាប់ផ្ដើមកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះមានការសាងសង់សំណង់ស្ទាក់ស្ទឹង ១កន្លែងដែលមានទ្វារទឹកចំនួន៩ និងសាងសង់ទំនប់សណ្តប្រវែង ១០០០ម៉ែត្រ បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចរួចរាល់ ១០០%។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន លោក ង៉ា លីហុង បានសម្តែងនូវក្ដីរំភើបរីករាយ ព្រមទាំងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំខេត្ត ចំពោះសមិទ្ធផលថ្មី គឺសំណង់ស្ទាក់ស្ទឹងមួយកន្លែងនេះដែលមានសារប្រយោជន៍ក្នុងការស្ដុកទឹក និងបង្វែរទឹកស្រោចស្រពផ្ទៃដីបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងឃុំសាលាក្រៅ និងបានចាត់ទុកសំណង់ស្ទាក់ស្ទឹងនេះជាសំណង់ទីមួយ ក្នុងប្រវត្ដិសាស្ដ្រនៃទឹកដីត្បូងពេជ្រ ខេត្ដប៉ៃលិន។

លោក ម៉ក់ សាមិន មេភូមិស្រែអន្ទាក់ បានថ្លែងថា អញ្ចឹងប្រជាពលរដ្ឋយើងខ្ញុំកំពុងតែសប្បាយចិត្ដណាស់ឥឡូវ ពីព្រោះគាត់ឃើញសមិទ្ធផលជាក់ស្ដែង អញ្ចឹងមិនថាអ្វីទេគឺរីកចម្រើនសឹងគ្រប់វិស័យទាំងអស់ ហើយក៏ខ្ញុំសូមប្ដេជ្ញាចិត្ដតែថាជួយថែរក្សាឱ្យបានគង់វង្សតកូនតចៅ។

ក្រោយពេលសាងសង់រួចតាមលក្ខណៈបច្ចេកទេស សំណង់ស្ទាក់ទឹកស្ទឹងស្រែអន្ទាក់ នឹងមានលទ្ធភាពស្ទាក់ទឹកទុកយកមកធ្វើការស្រោចស្រពបន្ថែមនៅរដូវវស្សា រដូវប្រាំង និងដំណាំចំការលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាចំនួន ១០៥៥ហិកតា ស្រូវរដូវប្រាំងចំនួន ២១៥ហិកតា និងដំណាំចំការចំនួន ២១៤០ហិកតា ជូនប្រជាពលរដ្ឋប្រមាណ ៥៥៤គ្រួសារ នៅភូមិចំនួន៣ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជាមួយគ្នានេះកសិករដែលរស់នៅក្នុងតំបន់ក៏អាចទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរជាងមុន មានមធ្យោបាយធ្វើដំណើរឆ្លងកាត់ទំនាក់ទំនងគ្នា ងាយស្រួលក្នុងការដឹកជញ្ជូនកសិផលយកទៅលក់នៅទីផ្សារ និងបានជួយថែរក្សា អភិរក្ស ធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង