ភ្នាក់ងារទេសចរ សង្គ្រោះបឋមភ្ញៀវទេសចរ ដែលមានបញ្ហាសុខភាពពេលដើរទស្សនានៅប្រាសាទអង្គរវត្ត
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ងារទេសចររបស់អាជ្ញាធរជាតិ ប្រចាំនៅគោលដៅប្រាសាទអង្គរវត្ត និងភ្នំបាខែង ជួយសង្គ្រោះភ្ញៀវទេសចរជាតិម្នាក់ រអិលដួលនៅចំណុចរានហាលនៃប្រាសាទអង្គរវត្ត និងបានសហការជាមួយក្រុមភ្នាក់ងារសណ្តាប់ធ្នាប់សម្រួលឱ្យរថយន្តចូលមកយកទៅមន្ទីរពេទ្យបន្តទៀត។
ចំណែកករណីដូចគ្នានេះដែរ ក្រុមការងារភ្នាក់ងារទេសចរបានធ្វេីការជួយសង្រ្គោះបឋមដល់ភ្ញៀវជាជនជាតិឥណ្ឌាម្នាក់ ដែលមានអាការៈខ្យល់គរ នៅចំណុចព្រះពាន់ប្រាសាទអង្គរវត្ត និងបានធូរស្បើយអាចបន្តដើរទស្សនាទៀត ៕