**នគរបាលចាប់ខ្លួនជនសង្ស័យ ២នាក់ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**សហភាពអឺរ៉ុប ពិចារណាដកទណ្ឌកម្មលើស៊ីរី ក្រោយការផ្លាស់ប្តូររបបមេដឹកនាំ**ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ កើនឡើងដល់ជាង ៣.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ**ក្រុមអ្នកពន្លត់អគ្គីភ័យ ចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗ ចំនួន២ នៃទីក្រុង Los Angeles ខណៈអ្នកស្លាប់កើនដល់ ១១នាក់**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ**អាមេរិក និងជប៉ុន ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដើម្បីរារាំងក្នុងការបន្តសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland**JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលនៃផលិតផលចិនតម្លៃទាបចូលទៅក្នុងទីផ្សារថៃ**ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង លាលែងពីតំណែង ដើម្បីបញ្ជៀសការបង្ហូរឈាម ក្នុងការប៉ុនប៉ងចាប់ខ្លួនលោក Yoon Suk-yeol**សម្តេចធិបតី សម្រេចលុបចោលគម្រោងផលិតស៊ីម៉ង់ត៍ ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ដោយដាក់អភិរក្សជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌ជំនួសវិញ**រាជរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនជាតិអ៊ុយហ្គួរមួយក្រុមទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការរំលោភបំពាន និងការធ្វើទារុណកម្ម**រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ដើម្បីបង្ការគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពចរាចរណ៍នៃការធ្វើដំណើរ**ឯកឧត្តម ឆាយ ឫទ្ធិសែន៖ ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ**ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន**លោក Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែងនោះឡើយ**ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿន ២គ្រឿង**មន្ត្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកមេរោគ មុននាំទៅកាន់ទីផ្សារប្រទេសចិន**អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម**លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី

ថ្នាក់ដឹកនាំខេត្តកណ្ដាល នាំយកទានព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន ១៦វត្ត ក្នុងក្រុងតាខ្មៅ

ភ្នំពេញ៖ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងក្រុងតាខ្មៅ ចំនួន ១៦វត្ត ដែលពិធីនេះបានរៀបចំឡើងនៅវត្តវេឡុការាម (ហៅវត្តព្រែកឫស្សី) ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជន និងអាជ្ញាធរ តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។ ក្នុងរយៈពេលគង់ចាំព្រះវស្សារ អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ គឺជាពេលវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុតបំភ្លឺមើលគម្ពីរព្រះត្រៃបិដក និងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យ។

ទេយ្យទានដែលរដ្ឋបាលខេត្តកណ្ដាល បានប្រគេនជូនទាំង១៦វត្ត ដោយក្នុងវត្ត ទទួលបាន ទៀនព្រះវស្សា ០១គូ, អង្ករ ២០០គីឡូក្រាម, ទឹកសុទ្ធ ២០កេស, ទឹកក្រូច ៥កេស, មី ១០កេសតូច, ត្រីខ ១០យួរ, សាដក ០១, ទឹកត្រី និងទឹកស៊ីអ៊ីវ ១០យួរ, ប្រេងម៉ាស៊ូត ១កាន, តែ ៥គីឡូក្រាម, ទឹកដោះគោ ១កេស, ស្ករ ១បាវ និងបច្ច័យ១លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង