**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ធានាឱ្យបាននូវចីរភាពបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ

ភ្នំពេញ៖ ក្នុងពិធីដាំកូនឈើក្នុងនៅវត្តព្រះបាស្រី ហៅវត្តអង្គភាជន៍ នៅខេត្តកំពង់ស្ពឺ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងជំរុញថ្លែងពីគោលដៅចម្បងនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដែលមានសរសរស្តម៣សំខាន់គឺ៖ ស្អាត បៃតង និងចីរភាព គឺធានាឱ្យបាននូវចីរភាពបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ឯកឧត្តម ខ្វៃ អាទិត្យ បានបញ្ជាក់ការបំផុសស្មារតីរបស់សាធារណជន ពិសេសស្រទាប់យុវជនឲ្យស្រឡាញ់បរិស្ថាន ភពផែនដី ភាពស្អាត ស្រស់បំព្រងសម្រាប់ការរស់នៅ ក៏ដូចជាចូលរួមដាំដើមឈើឲ្យបានច្រើន ដើម្បីប្រយោជន៍សេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលអាចទទួលបានជាអនុផលជាស្បៀង ជាជម្រករស់នៅរបស់មនុស្សសត្វ ជីវៈចម្រុះគ្រប់ប្រភេទ ផ្តល់ជាខ្យល់អាកាសបរិសុទ្ធ សុខភាពល្អទាំងអស់គ្នា និងទេសចរណ៍ធម្មជាតិ។ ការថែរក្សាបាននូវព្រៃឈើ ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងអាចរកចំណូលបានពីឥណទានកាបូន ដែលជាការលក់មុខងារនៃព្រៃឈើ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមពិធីដាំកូនឈើចំនួន២០០ដើម ក្នុងនៅវត្តព្រះបាស្រី ហៅវត្តអង្គភាជន៍ ស្ថិតនៅភូមិដូង ឃុំព្រៃញាតិ ស្រុកគងពិសី កំពង់ស្ពឺ ជាមួយប្រតិភូក្រុមការងារសម្ព័នបណ្តុំសមាគមអង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន និងតំណាងគណបក្សនយោបាយចំនួន២២ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័នបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានបង្ហាញពីការគាំទ្រនិងចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយអំពីភាពបៃតង ដែលមានចែងនៅក្នុងយុត្តិសាស្រ្តចក្រ្កា ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋដាំដើមឈើ ជាចលនាបណ្តុំធម្មជាត ស្របតាមយុទ្ធនាការ «ពន្លកបៃតង» ដែលបានបង្កើតឡើងតាមការណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលដឹនាំកម្ពុជាឱ្យមានគម្របព្រៃ៦០%នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង