សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភទំនុកបម្រុងទាំងស្រុង ក្នុងការព្យាបាលលោកពូ ផន អូន រស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានជម្ងឺរលាកទងសួតរ៉ាំរ៉ៃ ត្បៀតទងសួត និងដកទឹកក្នុងស្រោមសួតខាងស្តាំ
ភ្នំពេញ៖ លោកពូ ផន អូន អាយុ ៥៩ ប្រុស ឆ្នាំ រស់នៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អំបិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលគាត់មានជម្ងឺរលាកទងសួតរ៉ាំរ៉ៃ ត្បៀតទងសួត និងដកទឹកក្នុងស្រោមសួតខាងស្តាំ ដែលបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅមជ្ឈមណ្ឌលឯកទេសជម្ងឺសួតតាំងថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ បានត្រឡប់ទៅគេហដ្ឋានរបស់គាត់វិញហើយក្រោយពីបានទទួលបានការព្យាបាលដោយយកចិត្តទុក្ខដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចមក។
លោកពូមានសភាពធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕