**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប

ក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្ត អាណិតទី ៤

ភ្នំពេញ៖ ថ្លែងនៅ ក្នុងកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ ដែលធ្វើឡើងនៅសាលាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីគណៈអភិបាលខេត្តកណ្តាល ដើម្បីពិនិត្យ និងអនុម័តបង្កើតគណៈកម្មាធិការ សំខាន់ៗនានាចំនួន៤ សំដៅបែងចែកតួនាទី ភារកិច្ច និងររៀបរបបធ្វើការងារ ជួយសម្រួលដល់ការងាររបស់គណៈអភិបាលខេត្តឲ្យប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាពការងារខ្ពស់។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានកញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញ នេះមានសារ:សំខាន់ណាស់ ក្នុងការបង្កើតបាននូវសុខដុមនីយកម្មលើគ្រប់វិស័យការងារ ដើម្បីធានាដល់ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង ឆ្លើយតបតម្រូវការជាក់ស្ដែង និងទទួលបានការពេញចិត្ត ការជឿជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្ត នឹងធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការសម្រប សម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ ។ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ។ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ និងពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកណ្តាលផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានបញ្ជាក់ផងដែរថា ដោយមានភាពចាំបាច់ទើប គណៈអភិបាលខេត្ត បានស្នើដល់ក្រុមប្រឹក្សារៀបចំកិច្ចប្រនេះឡើង ការដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័តសេចក្តីព្រាងនេះ ធ្វើឡើងស្របតាមច្បាប់បទដ្ឋានគតិយុត្ត និងដើម្បីឲ្យគណៈអភិបាលមានតួនាទីភារកិច្ចចូលរួមក្នុងការអនុវត្តការងារ ការអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចំរើន ជាពិសេសការបែងចែកតួនាទីភារកិច្ចការងារនេះ នឹងធ្វើឲ្យដំណើរការការងារក្នុងរដ្ឋបាលខេត្តបានកាន់តែរលូន ផ្ដល់នូវផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូលជាក់ជាពុំខាន ៕

អត្ថបទដែលជាប់ទាក់ទង