**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular លើកដំបូង ក្នុងកម្រិតតង់ស្យុង ២៣០គីឡូវ៉ុល នៅកម្ពុជា ដែលអាចរុះរើចល័តបានយ៉ាងឆាប់រហ័ស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥

អង្គការ Jmas ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ​បានអនុញ្ញាតឱ្យ លោក KARUBE Masakazu ប្រធានអង្គការ Jmas ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់លោកប្រធានថ្មី នៃអង្គការ Jmas ប្រចាំកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ជប៉ុន ជាប្រទេសមួយដែលផ្តល់ជំនួយឥតសំណងច្រើនស្ទើគ្រប់វិស័យក្នុងប្រទេសកម្ពុជា។ ដោយឡែក ក្នុងវិស័យដោះមីន Jmas បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ហើយមកដល់ពេលនេះ កម្ពុជា បានប្រកាសខេត្តជាច្រើនគ្មានមីន ដោយនៅសល់ ៤ខេត្តជាប់ព្រំដែនថៃប៉ុណ្ណោះ។ ក្នុងគម្រោង កម្ពុជាគ្មានមីនឆ្នាំ២០២៥ Jmas ក៏បានចូលរួមក្នុងកិច្ចការនេះ និងបានរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននៅកម្ពុជាផងដែរ។

លោក KARUBE Masakazu បានបង្ហាញចំណាប់រីករាយក្នុងការទទួលបានឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងបានសិក្សាស្វែងយល់បន្ថែមអំពីកិច្ចការបោសសម្អាតមីនរបស់កងកម្លាំងមួកខៀវកម្ពុជា។ លោកបានមានប្រសាសន៍ថា បច្ចុប្បន្ន កងទ័ពស្វ័យការពារជប៉ុន និងកងទ័ពកម្ពុជា កាន់តែមានទំនាក់ទំនងជាលក្ខណៈមិត្តភាពកាន់តែស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ។ លោករំពឹងថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរបន្ថែម ជាពិសេសក្នុងកិច្ចការបោសសម្អាតមីន។

ចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះ ឆន្ទៈ និងស្មារតី នៃការខិតខំជួយដោយអស់ពីចិត្តពីថ្លើមរបស់ អតីតនាយទាហានជប៉ុន ដែលមក Jmas ក្នុងការងារមនុស្សធម៌ដ៏ពិសេសនៃការបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ជប៉ុន ដែលតែងជួយគាំទ្រកម្ពុជា ដោយសង្ឃឹមថា កម្ពុជា-ជប៉ុន នឹងមានទំនាក់ទំនងកាន់តែល្អប្រសើរ និងរឹងមាំបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង