**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ**របបយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដ៏ធំមួយបានយល់ព្រមបន្តបទឈប់បាញ់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា**កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ទទួលបានមេដាយមាស ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅអូស្ត្រាលី**ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា របស់ប្រធានាធិបតីចិន ស៊ី ជីនពីង**ទណ្ឌិតឈ្មោះ ជុំ វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលមួយឆ្នាំ ពីបទ៖ បរិហាបង្កាច់កេរ្តិ៍**ព្រះខ័នរាជស្វាយរៀង នឹងទទួលក្រុមខ្លាំង FK Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ី នៅពហុកីឡដ្ឋានជាតិមរតតេជោ**យោធាអ៊ីស្រាអែល បន្តការវាយប្រហារតាមអាកាស លើគោលដៅ ៤០កន្លែងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ និងលោកជំទាវ ចំពោះមរណភាពលោកស្រី អាំង គីម ឈរ**សមិទ្ធផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពបញ្ជូនកីឡាករ ២នាក់ ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យ ១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅថៃ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នៅសាធារណរដ្ឋតួកគីយ៉េ**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អង្គការសហប្រជាជាតិ”

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការ អ.ស.ប., សាធារណរដ្ឋកូរ៉េ និងកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និង ជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។

ជាមួយគ្នានោះដែរក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២២ កក្កដានេះ ឯកឧត្តម អាទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ បានកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ។

ឯកឧត្ដមបន្តថា សកម្មភាពដ៏អស្ចារ្យនេះបង្ហាញឱ្យឃើញថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និងគិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព។

ឯកឧត្តម បានលើកឡើងថា​កងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ក៏បានសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក និងចូលរួមរំលែកមរណទុក្ខជាមួយ សម្តេចតេជោ ចំពោះការបាត់បង់អាយុជីវិតនាយទាហនមួកខៀវកម្ពុជាចំនួន១១នាក់ ក្នុងបេសកកម្មរក្សាសន្តិភាព​ក្រោមឆ័ត្រ អ.ស.ប.នេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា បើទោះបីជា អ.ស.ប. បានផ្តល់ប្រាក់ធានារ៉ាប់រងអាយុជីវិត ជូនយុទ្ធជនដែលបានបូជាជីវិតនោះពិតមែន ប៉ុន្តែ អ.ស.ប. យល់ច្បាស់ថាមិនអាចធ្វើ​ឱ្យពួកគេមានជីវិតឡើងវិញបាននោះទេ។

ឯកឧត្តម បានជម្រាបជូន សម្តចតេជោថា ក្រៅពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ឯកឧត្តមក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជាសកម្មភាពមនុស្សធម៌ វប្បធម៌ និងការអភិវឌ្ឍ ដែល អ.ស.ប. បានសហការជាមួយប្រទេសកម្ពុជាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណឯកឧត្តម Atul KHARE ​ ដែលបានរំលឹកពីជំនួបលើកដំបូងកាលពី៣២ឆ្នាំមុន។ សម្តេច បានបន្តថា ប្រទេសកម្ពុជា ដែលប្រែក្លាយពីអាណាចក្រដ៏ធំនៅអាស៊ី មកជាប្រទេសតូចដូចសព្វថ្ងៃ គឺដោយសារតែសង្រ្គាម ចម្បាំងរាំងជល់ ការបែកបាក់ទឹកដី អស់រយៈពេលជាង ៥០០ឆ្នាំ។​​ សម្ដេចតេជោបានរំលឹកថា ក្រោយពេលដែលអ៊ុនតាក់ដកចេញពីកម្ពុជា កម្ពុជានៅមានសង្គ្រាមនៅឡើយ។ ​សម្ដេចបានយកជីវិតទៅប្ដូរ ដោយចូលទៅកាន់តំបន់ខ្មែរក្រហម អនុវត្តនយោបាយឈ្នះ-ឈ្នះ រហូតទទួលបាននូវភាពជោគជ័យ នៅចុងឆ្នាំ១៩៩៨។ យើងមានសុខសន្តិភាព ​មកដល់ពេលបច្ចុប្បន្ននេះ ដែលជាសុខសន្តិភាព មានរយៈពេលយូរជាងពេលណាៗទាំងអស់។​ សម្តេច បានបន្តថាប្រសិនបើគ្មានការអនុវត្តនយោបាយឈ្នះ-ឈ្នះនោះទេ កម្ពុជា ក៏មិនអាចបញ្ជូនកងទ័ពរក្សាសន្តិភាព សហការជាមួយ អ.ស.ប. ទៅជួយប្រទេសណានោះឡើយ។

សម្តេចតេជោ មានប្រសាសន៍បន្តថា ក្រោយសម័យប៉ុលពត ប្រជាជនកម្ពុជា មានត្រឹម៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃប្រទេសកម្ពុជា មានប្រជាជនរហូតដល់ចំនួន ១៧ លាននាក់ និងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាសក្តានុពលក្នុងការអភិវឌ្ឍប្រទេស។​
សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃយុទ្ធជនកម្ពុជាទាំង ១១ រូបដែលបានលះបង់ជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប. កន្លងមក។

សម្តេចតេជោ បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភាពជាដៃគូត្រីភាគីរក្សាសន្តិភាពរបស់អ.ស.ប. ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ ​និង​ប្រទេសជប៉ុន​។ កម្ពុជា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញក្នុងការបោសសម្អាតមីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។ សម្តេច បានបន្តថាកម្ពុជា ក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។ ក្នុងន័យនេះ ក្រៅពីប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាក៏បើកទ្វារស្វាគមន៍រាល់ប្រទេសទាំងអស់ ដែលចង់បញ្ជូនមន្រ្តីមករៀនជំនាញបោសសម្អាតមីននៅកម្ពុជា ដែលកន្លងមកក៏មានប្រទេសអ៊ុយក្រែនផងដែរ។ កម្ពុជា ចាំច្បាស់ណាស់ថា ប្រទេសជាមិត្តបានពាក់មួកខៀវមកជួយកម្ពុជា ដូចនេះកម្ពុជា ក៏ត្រូវពាក់មួកខៀវជួយប្រទេសទាំងអស់ដែលជាមិត្តរបស់កម្ពុជាវិញដូចគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង