ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ ជាពិសេសលើសេចក្តីសម្រេច ស្តីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ ដោយបានប្រជុំ សិក្សា និងតាក់តែងជាបន្តបន្ទាប់នូវឯកសារគោល សម្រាប់ការងារប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលឆ្លើយតបទៅនឹងវិធានការគន្លឹះទី៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ ជាពិសេសលើសេចក្តីសម្រេច ស្តីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមទាំងវត្តមាន ទាំងការចូលរួមមតិយោបល់យ៉ាងផុលផុស ជាពិសេសការផ្តល់ធាតុចូលជាច្រើនទៅលើការកែលម្អឯកសារគោលនេះ ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យការចេញដំណើរថ្មីមួយនេះ ប្រកបដោយភាពម៉ត់ចត់ តាមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយសម្រេចបានតាមចក្ខុវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ស្របតាមទស្សនទាននៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសនៃគ.វ.រ. បានរៀបចំសិក្សា ស្រាវជ្រាវ ពិភាក្សា តាក់តែង នូវសេចក្តីព្រាងសេចក្តីសម្រេចមួយ ឆ្ពោះទៅការអនុវត្តវិធានការគន្លឹះទី៣ នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ៕