ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជួបប្រជុំរាយការណ៍ ជូនឯកឧត្តមរដ្ឋលេខាធិការ ទទួលបន្ទុកស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនាំអញ្ជើញជួបប្រជុំរាយការណ៍ ជូនឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការទទួលបន្ទុកការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីជំនាញដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕