សម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា សម្តេចគឺជាអ្នកផ្តួចផ្តើមគំនិតនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដែលមិនដូចការលើកឡើងរបស់អ្នកវិភាគនៅក្រៅស្រុកមួយចំនួននោះឡើយ ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានស្តាប់អ្នកវិភាគនៅក្រៅស្រុកមួយរូបដែលបានលើកឡើងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នេះ ត្រូវបានផ្តួចផ្តើមដោយភាគីវៀតណាមនៅឆ្នាំ១៩៩៥ ដែលចំណុចនេះត្រូវបានសម្តេចតេជោ បានបដិសេធទាំងស្រុង ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅបុគ្គល ជេម សុខថាហ៊ានស្បថដែរឬទេ? ការប្រកាសបបួលស្បថនេះ ធ្វើឡើងបន្ទាប់ពីបុគ្គលរស់នៅក្រៅស្រុករូបនេះ និយាយថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV វៀតណាមជាអ្នក ផ្តួចផ្តើម។
សម្តេចបានបន្ថែមថា តើបុគ្គលជេម សុខ បានឯកសារ និងភស្តុតាងមកពីណាដែលហ៊ានអះ អាងដោយគ្មានមូលដ្ឋានច្បាស់លាស់យ៉ាងដូច្នេះ ៕