**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីពិនិត្យលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ការអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងជាសមាជិក នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងគណៈកម្មការបច្ចេកទេសអន្តក្រសួង គ.វ.ជ. ព្រមទាំងគណៈកម្មការបច្ចេកទេសនៃក្រុមការងារលេខាធិការដ្ឋាន គ.វ.ជ.។

កិច្ចប្រជុំនាព្រឹកនេះបានពិភាក្សាទៅលើរបៀបវារៈចំនួន៣ រួមមាន៖ (១) របាយការណ៍វឌ្ឍនភាពការងាររយៈពេល ៦ខែរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (២) ការពិនិត្យវិធានការ និងការអភិវឌ្ឍផែនការសកម្មភាពបន្ទាប់សម្រាប់ឆ្នាំ២០២៤ របស់គ.វ.ជ. និង(៣) បញ្ហាផ្សេងៗ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺជាយន្តការនៃការរៀបចំបរិយាកាស បរិស្ថានមួយ ដើម្បីធ្វើយ៉ាងណាឱ្យមានការប្រែប្រួលទស្សនៈ ដោយមិនត្រូវគិតទៅលើការឈ្នះចាញ់តែមួយម្យ៉ាងនោះទេ តែជាការគាំទ្រដល់ឆន្ទៈ និងការខិតខំប្រឹងប្រែង របស់តួអង្គដឹកនាំនៅអង្គភាពនោះ ហើយថ្នាក់ជាតិនៅអមជាមួយ ទាំងកម្រិតបច្ចេកទេស ការបណ្តុះបណ្តាល និងការជួយគាំទ្រជាកម្លាំងចិត្ត”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ការចូលរួម និងមតិយោបល់យ៉ាងផុសផុលរបស់ថ្នាក់ដឹកនាំនៃ គ.វ.ជ. និងបានសំណូមពរ ឱ្យមានការចូលរួម និងគាំទ្រ នូវគំនិតផ្តួចផ្តើមរបស់ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាប់ផ្តើមរៀបចំការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បន្តទៅមុខបន្ថែមទៀត និងចូលរួមចំណែកប្រែក្លាយយន្តការរបស់យើង ឱ្យស្របទៅតាមការរំពឹងទុករបស់សម្តេចធិបតី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានភាពជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំនាពេលនេះ ពិតជាទទួលបាននូវមតិយោបល់ជាធាតុចូលទៅលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជាដំណោះស្រាយនានា សម្រាប់ជាមូលដ្ឋាននៃការអនុវត្តយន្តការការងារជាបន្តបន្ទាប់ទៅមុខទៀត ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំ និងសុខាភិបាល នៅមូលដ្ឋាន ក្នុងកិច្ចការកែទម្រង់អភិបាលកិច្ចស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

គួររម្លឹកដែរថា កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ បានកំណត់យក វិទ្យាល័យ និងសាលាមតេយ្យសិក្សាដាច់ដោយឡែកពីសាលាបឋមសិក្សា សម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ និងកម្រិត៣៕

អត្ថបទដែលជាប់ទាក់ទង