**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញចូលរួមសន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤ នៅក្រុងមុយនិច

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ដល់២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញចូលរួមសន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤ (AIDS 2024) នៅក្រុងមុយនិច សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

សន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤(AIDS 2024) ជាវេទិកាដ៏ធំបំផុតក្នុងពិភពលោក ដែលគេរំពឹងថាមានអ្នកចូលរួមប្រមាណមួយម៉ឺននាក់។ នេះជាវេទិកាដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ តំណាងសហគមន៍អ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ អ្នកផ្តល់សេវាបង្ការការពារព្យាបាលថែទាំជំងឺ អេដស៍ អ្នករៀបចំគោលនយោបាយ អ្នកផ្តល់ជំនួយ អង្គការក្រៅរដ្ឋាភិបាល តំណាងសង្គមស៊ីវិល អង្គការ អន្តរជាតិ និងអ្នកតំណាងរដ្ឋាភិបាល ផ្លាស់ប្តូរមតិគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគ អេដស៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ចូលរួមសម្តែងអំណរសាទរចំពោះការរកឃើញនូវវិធីបង្ការ ការពារការឆ្លងថ្មី តាមរយៈការចាក់ថ្នាំបង្ការការពារ២ដងក្នុងមួយឆ្នាំ (Twice-Yearly HIV Prevention Injection) ប្រកបដោយប្រសិទ្ធភាព១០០%ប្រឆាំងនឹងមេរោគអេដស៍ ដែលប្រកាសឡើងដោយ លោកស្រី Sharon Lewin ប្រធានអង្គការអេដស៍អន្តរជាតិ (International AIDS Society) ក្នុង ឱកាសបើកសន្និសីទពិភពលោកឆ្នាំ២០២៤ (AIDS 2024) នាល្ងាចថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២៤។ នេះ ជាសេចក្តីសង្ឃឹមដ៏ធំធេងមួយសម្រាប់មនុស្សជាតិ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កម្ពុជាស្នើដល់សហគមន៍អ្នកវិទ្យាសាស្ត្រ ឱ្យបន្តយកចិត្តទុកដាក់ស្រាវជ្រាវគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យវិធីបង្ការការពារថ្មីនេះអាចយកទៅ ប្រើប្រាស់បាននៅគ្រប់ទីកន្លែងក្នុងពិភពលោក រួមទាំងនៅកម្ពុជា និងស្នើឱ្យអ្នកផលិតរិះរកមធ្យោបាយ ផលិតដោយតម្លៃថោកសមរម្យ ដើម្បីអាចឱ្យប្រជាជននៃប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពទិញយក ទៅការពារខ្លួនបានផង៕

អត្ថបទដែលជាប់ទាក់ទង