ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំរវាងអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ ជាមួយនឹងអនុគណៈកម្មការព័ត៌មាន ដើម្បីពិភាក្សាលំអិតពីតម្រូវការថវិកាក្នុងកិច្ចប្រជុំ (IPTP)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ ជាមួយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការព័ត៌មាន ដើម្បីពិភាក្សាលំអិតពីតម្រូវការថវិកា សម្រាប់គាំទ្រដល់ការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) នៅវិមានរដ្ឋសភា។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ និងឯកឧត្តម លោកជំទាវ អនុគណៈកម្មការទាំងពីរ ៕