នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រីកវិសាលភាព នៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិក DMS នៅខុទ្ទកាល័យ និងអគ្គលេខាធិការដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រីកវិសាលភាពនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិក (DMS) នៅខុទ្ទកាល័យ និងអគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តំណាងខុទ្ទកាល័យ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបថា ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិក (DMS) ត្រូវបានអភិវឌ្ឍឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដើម្បីជាយន្តការនៃការគ្រប់គ្រង រក្សាទុក ស្វែងរក បញ្ជូ ទទួលឯកសារ តាមដានលំហូរឯកសារ បានឆាប់រហ័ស និងចំណេញពេលវេលា ៕