**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តកំពង់ស្ពឺ៖ អ្នកប្រកបអាជីវកម្មក្នុងវិស័យធនធានរ៉ែ បើមិនគោរច្បាប់ ត្រូវប្រឈមការលុបអាជ្ញាប័ណ្ណ ហើយមន្ទីរជំនាញត្រូវអនុវត្តវិធានការច្បាប់បន្ថែម

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមអាជីវករ ប្រកបអាជីវកម្មធនធានរ៉ែ ដែលក្នុងគោលបំណងពង្រឹងក្នុងវិស័យធនធានរ៉ែ ក្នុងនោះក្រុង/ស្រុក អង្គភាពទាំងអស់ដែលពាក់ព័ន្ធ ក្នុងវិស័យរ៉ែត្រូវលើកហេតុផលជូនអង្គប្រជុំទាំងពាក់ព័ន្ធផ្លូវ ដឹកលើសទម្ងន់ ការបង់សួយសារ និងផលប៉ពាល់ដោយផ្ទាល់ក្នុងមូលដ្ឋាន។ ក្នុងពិធីប្រជុំពង្រឹងក្នុងវិស័យធនធានរ៉ែ មានវត្តមានតំណាងក្រុមហ៊ុន និងអាជីវករប្រកបអាជីវកម្ម កងកម្លាំងអនុវត្តច្បាប់ និងអភិបាលក្រុង/ស្រុកទាំង៩ បានចូលរួមផងដែរ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ សុំឲ្យក្រុមហ៊ុនដែលពាក់ព័ន្ធកុំធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយគោរពឲ្យបានសារាចរណែនាំ០៣១០ របស់ក្រសួងរ៉ែ និងថាមពល មិនតែប៉ណ្ណោះបន្តនាំគ្នាថែរក្សផ្លូវជាតិឲ្យគង់វង្ស។ ធ្វើយ៉ាងក្រុមហ៊ុនអាជីវករក៏ចំណេញ ឯរដ្ឋក៏ទទួលបានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដមបណ្ឌិត បានបន្តថា បើបងប្អូនអាជីវកររកទទួលទាន ត្រូវគោរពវិធានការរបស់ក្រសួងរ៉ែ និងថាមពល ដែលកន្លងមកការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទមានជាអាទិ៍ថ្ម ក្រួស ខ្សាច់ ដីក្រហម ដីឥដ្ឋ អាចម៍ដី។ល។ ដែលអាជីវករ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែក្នុងខេត្តកំពង់ស្ពឺ បានដឹកជញ្ជូនចេញពីការដ្ឋានរ៉ែ ឆ្ពោះទៅកាន់គោលដៅនានាក្នុងគោលបំណងពាណិជ្ជកម្មរបស់ខ្លួនបានបង្កឱ្យមានការប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ដោយការដឹកជញ្ជូនច្រើនហួសកំណត់ធ្វើឱ្យមានការជ្រុះធ្លាក់ ក្រួស​ ខ្សាច់ ដីរាយប៉ាយនៅតាមដងផ្លូវ ធ្វើអោយមានការខូចខាតផ្លូវ និងប៉ះពាល់សុវត្តិភាព សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវឬធ្វើដំណើរតាមបណ្តោយផ្លូវនោះ។

សូមបញ្ជាក់ថា សារាចរណែនាំ ០៣១០ថរ.អឆរ.សរច ស្តីពីវិធានចំពោះដឹកជញ្ជូនរ៉ែគ្រប់ប្រភេទ ក្រោយពីមានប្រតិកម្មរបស់លោក ហ៊ុន ម៉ានី កាលណោះជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានកំណត់លើវិធានការដឹកជញ្ជូនធនធានរ៉ែ ចំនួន៤ចំណុចដូចខាងក្រោមនេះ៖
ទី១៖ អាជីវករ ក្រុមហ៊ុនរ៉ែទាំងអស់ ត្រូវផ្ទុករ៉ែសំណង់លើរថយន្តដែលត្រូវដឹកជញ្ជូនរ៉ែចេញពីការដ្ឋាន ឬដេប៉ូរបស់ខ្លួនក្នុងកម្រិតមិនឱ្យហួសពីទ្រុងរថយន្តដែលត្រូវដឹកជញ្ជូននោះឡើយ។ ការដឹកជញ្ជូនត្រូវគោរពតាមបទដ្ឋាន នៃការកម្រិតទម្ងន់ផ្ទុកតាមប្រភេទរថយន្ត និងតាមប្រភេទផ្លូវដឹកជញ្ជូន។
ទី២៖ ការដឹកជញ្ជូនរ៉ែសំណង់តាមរថយន្ត ត្រូវមានគម្របតង់កៅស៊ូគ្របពីលើឱ្យជិត ហើយចង់ឱ្យជាប់គត់មត់ ចៀសវាងការធ្លាក់ថ្ម ក្រួស ខ្សាច់ ដីក្រហម ដីឥដ្ឋ ឬអាចម៍ដី។ល។នៅតាមផ្លូវដែលដឹកជញ្ជូន។

ទី៣៖ អាជីវករ ក្រុមហ៊ុនត្រូវចូលរួមក្នុងការថែរក្សាផ្លូវ ដែលខ្លួនបានប្រើប្រាស់ក្នុងការដឹកជញ្ជូនរ៉ែសំណង់ចេញពីការដ្ឋាន ឬពីដេប៉ូរបស់ខ្លួន ដោយត្រូវធ្វើការស្រោចទឹកជាប្រចាំ ដោយមិនបង្កឱ្យមានការរំខានដោយសារធូរលីហុយ ពលរដ្ឋ ឬអ្នកធ្វើដំណើរតាមដងផ្លូវនោះ ធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវ។
ទី៤៖ អាជីវករ ក្រុមហ៊ុន ត្រូវមានផែនការជួសជុលផ្លូវដែលចេញពីការដ្ឋានរបស់ខ្លួនឆ្ពោះមក ផ្លូវខេត្ត ឬផ្លូវជាតិ។ ក្នុងករណីដែលផ្លូវនោះត្រូវបានប្រើប្រាស់ដោយអាជីវករ ក្រុមហ៊ុនលើសពី មួយ អាជីវករ ក្រុមហ៊ុនទាំងនោះត្រូវសហការគ្នា ក្នុងការស្រោចទឹក និងថែទាំផ្លូវសម្រាប់ការប្រើ ប្រាស់ជាសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង