**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលរងរាជធានីភ្នំពេញ៖ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវមានគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ

ភ្នំពេញ៖ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ធ្វើជាអ្នកថ្នាក់ដឹកនាំ ជាមេគេ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងមន្ត្រីជការក្រោមឱវាទ ជាមួយការសម្របសម្រួល ដោះស្រាយគ្រប់បញ្ហា ដោយភ្ជាប់គុណសម្បត្តិ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។

ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹង និងអភិវឌ្ឍសមត្ថភាពដឹកនាំក្នុងអង្គភាព ប្រកបដោយសុខដុមនីយកម្ម នាថ្ងៃទី២៤ កក្កដា ឯកឧត្ដម កើត ឆែ បានលើកឡើងថា វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ បានធ្វើឡើងចំនួន២ដងរួចមកហើយ លើកទី១ នៅខែកក្កដា ឆ្នាំ២០២២ និងលើកទី២នៅខែសីហា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ជាទស្សនទាន ដ៏មានអត្ថន័យដែលជួយបណ្តុះស្មារតីទទួលខុសត្រូវ ការរៀបចំផែនការអនុវត្តការងារ និងបានជំរុញលើកទឹកចិត្ត ព្រមទាំងបង្ហាញពីគន្លឹះ ក្នុងការរៀបចំខ្លួនរបស់បុគ្គលិក-មន្ត្រីរាជការម្នាក់ៗឲ្យបំពេញការងារ ទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណតម្លៃ ក្នុងអាជីពការងាររបស់ខ្លួន។

ឯកឧត្ដម កើត ឆែ បន្តទៀតថា នៅក្នុងស្ថាប័នរដ្ឋក្តី ឬស្ថាប័នឯកជនក្តី តែងតែមាននូវយន្តការគ្រប់គ្រងបុគ្គលិក ដើម្បីធានាបាននូវប្រសិទ្ធភាព គុណភាព និងប្រសិទ្ធផលការងារ។ នៅក្នុងវិស័យរដ្ឋបាលសាធារណៈ ការគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ គឺត្រូវអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាជាធរមាន ក្នុងនោះ ត្រូវអនុវត្តគោលការណ៍ «ឋានានុក្រម» ដែលមានន័យថា បុគ្គលិក-មន្ត្រីរាជការ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលនូវបទបញ្ជា ឬការណែនាំផ្សេងៗ ពីថ្នាក់ដឹកនាំរបស់ខ្លួន ហើយថ្នាក់ដឹកនាំ ត្រូវបែងចែកនូវភារកិច្ច និងការទទួលខុសត្រូវ ជូនបុគ្គលិក-មន្ត្រីរាជការ ក្រោមឱវាទ ទៅតាមសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងឧបនិស្ស័យ នៃបុគ្គលិក-មន្ត្រីរាជការនីមួយៗ។

ឯកឧត្ដមអភិបាលរងក៏បានគូសបញ្ជាក់ថា “ក្នុងនាមថ្នាក់ដឹកនាំ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងមន្ត្រីជការក្រោមឱវាទ និងត្រូវសម្របសម្រួល ដោះស្រាយនូវគ្រប់បញ្ហាទាំងឡាយដែលកើតមានឡើងប្រចាំថ្ងៃ។ ដើម្បីមានគុណវុឌ្ឍទាំងអស់នេះ ថ្នាក់ដឹកនាំ មិនមែនគ្រាន់តែត្រូវអនុវត្តតាមច្បាប់ ឬបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពនោះទេ ប៉ុន្តែថែមទាំងត្រូវស្វែងយល់អំពីចិត្តសាស្ត្រ និងវិធីសាស្ត្រក្នុងការដឹកនាំ និងបង្កើនផលិតភាពការងារដែលសុទ្ធសឹងជា «ជំនាញទន់» ដើម្បីធានាបានថា បុគ្គលិក-មន្ត្រីរាជការទាំងអស់បានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារ ជាប្រយោជន៍ដល់អង្គភាព និងលុះដោយគុណសម្បត្តិចំនួន៤យ៉ាង នោះគឺ (១) ឆន្ទៈម្ចាស់ការ (២) ភក្តីភាព (៣) មនសិការវិជ្ជាជីវៈ និង(៤) វប្បធម៌សាធារណៈ។ លើសពីនេះទៀត ថ្នាក់ដឹកនាំអង្គភាព ក៏ត្រូវជាអ្នកដែលរៀបចំផែនការការងារបានល្អិតល្អន់ និងចេះបែងចែកការងារជូនមន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាមានយន្តការតាមដានការងារការលើកទឹកចិត្ត កែលម្អ សម្របសម្រួលរកវិធីទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហានៅទីកន្លែងបំពេញការងារ ដើម្បីធានាបាននូវភាពសុខដុមនីយកម្ម ក្នុងទីកន្លែងបំពេញការងារ”។

ឯកឧត្ដម កើត ឆែ បញ្ជាក់ថា “ដើម្បីក្លាយជាមេដឹកនាំ ឬ«មេគេ» យើងត្រូវមានគុណសម្បត្តិ យ៉ាងហោចណាស់៣ គឺ១- សមត្ថភាព (ទទួលបានការ បណ្តុះបណ្តាល និងមានចំណេះដឹង ក្នុងការស្វែងយល់អំពីការងារ និងមានភាពឈ្លាសវៃ, គំនិតផ្តួចផ្តើម និង នវានុវត្ត ដើម្បីសម្រេចការងារមួយ ប្រកបដោយគុណភាព និងប្រសិទ្ធផលខ្ពស់)។ ២- បទពិសោធន៍ការងារ (ធ្លាប់ឆ្លងកាត់ នូវបទពិសោធន៍ការងារទាំងល្អ ទាំងមិនល្អដែលបទ ពិសោធន៍ទាំងនេះ គឺជាទុន ដើម្បីបំពេញការងារទៅថ្ងៃមុខ) និង៣- សុខភាពល្អ (ត្រូវថែរក្សាសុខភាព, មានរបបហាត់ប្រាណទៀងទាត់ ដើម្បីឲ្យមានភាពរហ័សរហួន ការបំពេញការងារបានល្អ)” ៕

អត្ថបទដែលជាប់ទាក់ទង