អ្នកនាំពាក្យ៖ សាកសពចំនួន ២២នាក់ ត្រូវបានរកឃើញឡើងវិញ បន្ទាប់ពីធ្លាក់យន្តហោះ នៅអាកាសយានដ្ឋាន Kathmandu
បរទេស៖ លោក Hansa Raj Pandey អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់បានឲ្យដឹងថា សាកសពមនុស្សចំនួន ២២នាក់ត្រូវបានរកឃើញវិញហើយ បន្ទាប់ពីយន្តហោះក្នុងស្រុកមួយបានធ្លាក់កាលពីថ្ងៃពុធនៅឯអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងទីក្រុង Kathmandu រដ្ឋធានីនៃប្រទេសនេប៉ាល់។
លោក Pandey បានប្រាប់ Xinhua ថា អ្នករងរបួសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយព្រលានយន្តហោះត្រូវបានបិទជុំវិញឧបទ្ទវហេតុនេះ។
លោក Pandey បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស ២៣នាក់នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Saurya Airlines ដែលធ្វើដំណើរទៅកាន់ទីក្រុង Pokhara មាន ១៧នាក់មកពីក្រុមហ៊ុនអាកាសចរណ៍។