**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃ ប.ស.ស. បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗ២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម បានបើកកិច្ចប្រជុំ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក បានលើកយករបៀបវារៈសំខាន់ៗចំនួន២ មកធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំរួមមាន៖ (១).ពិនិត្យ កែសម្រួលសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ និង(២).ពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព នៃការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ដែលមានសុវត្ថិភាពជាង (រថយន្តដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរ) និងបញ្ហាផ្សេងៗ។

កិច្ចប្រជុំក្រុមការងារ ស.ផ.ក នៅព្រឹកនេះ ផ្តោតសំខាន់លើការសិកក្សាយន្តការគាំទ្រ និងនិងលើកទឹកចិត្ត អ្នកបើកបររថយន្តដឹកកម្មករនិយោជិតឱ្យធ្វើការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញដឹកកម្មករនិយោជិតឈរ ឱ្យមានកៅអីអង្គុយសមរម្យ និងជំរុញការផ្លាស់ប្តូរប្រភេទដឹកទំនិញមានកៅអីអង្គុយ ទៅជារថយន្តដឹកអ្នកដំណើរ ដែលមានសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ ឱ្យកាត់តែប្រសើរឡើង ក្នុងន័យចូលរួមការអនុវត្តទៅលើកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងការងារក្នុងរយៈពេល ២ឆ្នាំខាងមុខ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវសហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧នេះ។

សូមបញ្ជាក់ថា៖ ក្រុមការងារនេះ មានភារកិច្ចដូចជា៖(១).កសាងផែនការសកម្មភាពសម្រាប់ក្រុមការងារអនុវត្ត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលអាចកើតមានក្នុងពេលកម្មករនិយោជិតធ្វើដំណើរ, (២).សិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ ចងក្រង និងវិភាគរកមូលហេតុចម្បងៗដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត, (៣).សិក្សាស្រាវជ្រាវពីជម្រើសក្នុងការជំរុញផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព, (៤).ស្រង់ស្ថិតិមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរតាមរោងចក្រ សហគ្រាស ទូទាំងប្រទេស, (៥).រៀបចំវិធានការអប់រំផ្សព្វផ្សាយ និងណែនាំអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរ និងកម្មករនិយោជិត, (៦).សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី និងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក្នុងការចុះត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត នៅតាមគោលដៅដើមទីមុនពេលចេញដំណើរ និង(៧)ធ្វើអន្តរាគមន៍តាមគ្រប់មធ្យោបាយនៅពេលរថយន្តដឹកកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍ដើម្បីធានាថា រាល់កម្មករនិយោជិតដែលជួបគ្រោះថ្នាក់អាចទទួលបានសេវាព្យាបាលបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង