**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ សប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន

ពន្ធដារ ផ្សព្វផ្សាយពីសៀវភៅណែនាំ ស្តីពីបែបបទ និងនីតិវិធី នៃការធ្វើសវនកម្មពន្ធដារ និងសៀវភៅណែនាំ ស្ដីពី ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិ ស្ដីពីពន្ធដារ

ភ្នំពេញ៖ ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «សៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្ម ពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ» និង «សៀវភៅណែនាំ ស្ដីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពី ពន្ធដារ»។

សិក្ខាសាលានេះ ក៏មានវត្តមានជាកិត្តិយសរបស់ឯកឧត្ដម Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា, ឯកឧត្ដម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំ និងតំណាងស្ថានទូតម៉ាឡេស៊ី ថៃ វៀតណាម សហគមន៍អឺរ៉ុប អាល្លឺម៉ង់ បារាំង ជប៉ុន ហ្វីលីពីន និងព្រុយណេ ផងដែរ។
ក្នុងសិក្ខាសាលានេះ មានការចូលរួមពី លោក-លោកស្រី-លោកអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និយ័តករគណនេយ្យ និងសវនកម្ម និយ័តករមូលបត្រកម្ពុជា ជាច្រើនរូប។ សិក្ខាសាលានេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា សិក្ខាសាលានេះ គឺជាការបោះជំហាននៃប្រព័ន្ធពន្ធដារកម្ពុជា និងក្នុងនាមវិស័យឯកជន និងសភាពាណិជ្ជកម្មកម្ពុជា សូមចូលរួមអបអរសាទរចំពោះលទ្ធផលជារូបរាងនៃ SOP នេះ គឺជាការផ្ញើសារទៅអន្តរជាតិថា ប្រព័ន្ធពន្ធដារកាន់តែបើកចំហផ្តល់នូវ «ការព្យាករ និងតម្លាភាពនៃពន្ធ (Predictability and Transparency of Tax)។

ឯកឧត្ដម គង់ វិបុល បានលើកឡើងថា សិក្ខាសាលានេះ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការយកចិត្តទុកដាក់ខ្ពស់​ ក្នុងការឈ្វេងយល់ និងចូលរួមបំពេញ កាតព្វកិច្ចសារពើពន្ធ ក្នុងគោលដៅពង្រឹង អនុលោមភាពសារពើពន្ធ ជាពិសេសតាមរយៈអនុលោមភាពសារពើពន្ធ ដោយស្ម័គ្រចិត្ត (Voluntary Compliance)។

ជាគោលការណ៍ចម្បង អគ្គនាយកដ្ឋានពន្ធដារ បាននិងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ជាពិសេស គោលនយោបាយពន្ធដារ បានសម្រួល និងលើកកម្ពស់បន្ថែមទៀត នូវបរិយាកាសធុរកិច្ច ជូនដល់វិនិយោគិនក្នុងស្រុក សំដៅសម្រួលដល់ការវិនិយោគ និងការប្រកបអាជីវកម្ម ឲ្យកាន់តែមានភាពងាយស្រួល និងទទួលបានប្រាក់ចំណេញ និងឈានទៅបន្តទាក់ទាញបន្ថែមទៀត នូវវិនិយោគិនបរទេស ឲ្យចូលមកប្រទេសកម្ពុជា។

មួយវិញទៀត អនុលោមទៅតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការកែទម្រង់និងការពង្រឹងអភិបាលកិច្ចល្អ និងដើម្បីចូលរួមពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់វិស័យឯកជន ព្រមទាំងបន្តពង្រឹងសមត្ថភាពការងារគ្រប់គ្រងនិង ប្រមូលចំណូលពន្ធ។

រដ្ឋបាលសារពើពន្ធ បាននិងកំពុងបន្តរៀបចំ និងបន្តលើកកម្ពស់ភាពស្អាតស្អំ របស់មន្ត្រីរាជការពន្ធដារ ព្រមទាំង បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិជាបន្តបន្ទាប់ ជាពិសេស ការព្យាយាមវិវត្តន៍ខ្លួនទៅជារដ្ឋបាលសារពើពន្ធ ទំនើប ស្របតាមឧត្តមានុវត្តន៍តំបន់និងអន្តរជាតិ និងបរិការណ៍សង្គម-សេដ្ឋកិច្ចឌីជីថល។

សូមជម្រាបថា សិក្ខាសាលានេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖

+បទបង្ហាញទី១៖ អំពីសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ (SOP on Auditing) ដោយលោក ជួរ សែ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស។
ខ្លឹមសារនៃបទបង្ហាញបាន លើកឡើងអំពី ១៖ មុខងារសវនកម្មពន្ធដារ, ២៖ បែបបទ នីតិវិធី និងរំហូរការងារ, ៣៖ សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់ រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធ និងតំណាងអ្នកជាប់ពន្ធ, ៤៖ ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្រ្តីពន្ធដារ និង អ្នកជាប់ពន្ធ, ៥៖ យន្តការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង៦៖ យន្តការរាយការណ៍ និងប្តឹង។

+បទបង្ហាញទី២៖ ការប្រៀបធៀបសវនកម្មពន្ធដាររបស់កម្ពុជាទៅនឹងបរិបទនិងឧត្តមានុវត្តន៍ក្នុងតំបន់ និងអន្តរជាតិ (Remarks on Comparing Cambodia’s Tax Audits to International and Regional Best Practices) ដោយលោក Edwin Vanderbruggen (Partner VDB Loi)។
ខ្លឹមសារនៃបទបង្ហាញបានលើកឡើងអំពីស្ថានភាពប្រហាក់-ប្រហែលគ្នា នៃកិច្ចការសវនកម្មពន្ធដារកម្ពុជា និងការផ្តល់ជាអនុសាសន៍ល្អៗសម្រាប់ពន្ធដារកម្ពុជា។
លោកក៏បានជំរុញ និងលើកទឹកចិត្តឲ្យសហគ្រាសទាំងឡាយ ពង្រឹងការកាន់បញ្ជិកាគណនេយ្យ និងឈានទៅទទួលបានអនុលោមភាពកម្រិត មាស (Gold Compliance) ដើម្បីឆ្លុះបញ្ចាំងអំពីការចូលរួម ពង្រឹងអនុលោមភាពសារពើពន្ធ។
+បទបង្ហាញទី៣៖ អំពីសៀវភៅណែនាំស្ដីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ ដោយលោក ស្រ៊ុន អង្គរ៉េន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ដែលបានលើកឡើងអំពីទិដ្ឋភាពទាំងស្រុងនៃមុខងារ ស៊ើបអង្កេតបទល្មើសនេះ ព្រមទាំងបែបបទនិងនីតិវិធីនៃការអនុវត្តមុខងារនេះ។
ខ្លឹមសារនៃបទបង្ហាញបានរំលេចអំពី១៖ វិសាលភាព បែបបទនិងនីតិវិធី ទណ្ឌកម្ម, ២៖ សិទ្ធិ អំណាច និងកាតព្វកិច្ច សមត្ថកិច្ច និងនីតិសម្បទារបស់រដ្ឋបាលសារពើពន្ធ, ៣៖ សិទ្ធិ និងកាតព្វកិច្ច របស់អ្នកជាប់ពន្ធ, ៤៖ ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈ របស់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ, ៥៖ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង៦៖ យន្តការរាយការណ៍ និងប្តឹង៕

អត្ថបទដែលជាប់ទាក់ទង