អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំស្ដីពីការបូកសរុបលទ្ធផលការងារ ប្រចាំខែកក្តដា និងលើកទិសដៅការងារបន្ត នៃនាយកដ្ឋានច្រកទ្វារទី១
ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ធា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកក្តដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៤ នៃនាយកដ្ឋានច្រកទ្វារទី១។
ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យទាំង៣ លោកនាយ-នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងព្រំដែនអន្តរជាតិ នាយ-នាយរងផ្នែក និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕