សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ TikTok ផ្លូវការផ្ទាល់ខ្លួន សម្រាប់ទំនាក់ទំនងបន្ថែមជាមួយពលរដ្ឋក្នុងបណ្តាញសង្គម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញ TikTok ផ្លូវការផ្ទាល់ខ្លួន របស់សម្តេច សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ ក្នុងបណ្តាញសង្គមដែលកំពុងមានប្រជាប្រិយនេះ។
តាមបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ»។
សម្តេចបានបន្តថា សម្តេចធិបតី ក៏មានរួចហើយអំពីគណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube និង Telegram Channel ដោយមានឈ្មោះតែមួយដូចគ្នា ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមិទ្ធផលរបស់ជាតិ និងប្រជាជនជាដើម។
សម្តេចបានបញ្ជាក់បន្តថា សម្រាប់គណនីតិកតុកទាំងពីរ គឺសុទ្ធតែមានសញ្ញាធិក ពណ៌ខៀវ សូមបងប្អូន អ៊ំពូមីង ជួយចូលតាមដានផងតាមរយៈតំណភ្ជាប់ខាងក្រោម៖
1 Manet Hun: https://www.tiktok.com/@manethuncambodia (https://www.tiktok.com/) (https://www.tiktok.com/@manethuncambodia?_t=8oIwY2s7qeg&_r=1) (https://www.tiktok.com/)
2 Samdech Thipadei HUN MANET: https://www.tiktok.com/@dr.hunmanetofcambodia (https://www.tiktok.com/) (https://www.tiktok.com/@dr.hunmanetofcambodia?_t=8oIwVO1jxRg&_r=1) (https://www.tiktok.com/)