**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះសីហនុ

ភ្នំពេញ៖ នារសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះសីហនុ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះសីហនុ ព្រមទាំងសហការីអមដំណើរ អញ្ជើញចូលរួម។

ជាកិច្ចចាប់ផ្ដើម លោក តោ មុនីសាក់ ប្រធានមន្ទីរផែនការខេត្តព្រះសីហនុ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបជូនគណៈអធិបតីនិងអង្គពិធីទាំងមូល។ លោកប្រធានមន្ទីរ បានថ្លែងអំពី៖ (១).ស្ថានភាពទូទៅនៃខេត្តព្រះសីហនុ, (២).តួនាទី និងភារកិច្ចរបស់មន្ទីរផែនការខេត្តព្រះសីហនុ, (៣).លទ្ធផលសំខាន់ៗ ដែលមន្ទីរសម្រេចបាននាពេលកន្លងមក, (៤).បញ្ហាប្រឈម និង(៥).សំណូមពរ។

បន្ទាប់ពីសុន្ទរកថានិងរបាយការណ៍របស់លោកប្រធានមន្ទីរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសំខាន់ៗ ដែលមន្ទីរផែនការសម្រេចបាននាពេលកន្លងមក រួមទាំងការសម្រេចបាននូវសមភាពយេនឌ័រក្នុងអង្គភាព និងបរិស្ថានការងារល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តព្រះសីហនុ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីសារៈសំខាន់ នៃការរៀបចំគោលនយោបាយជាតិប្រជាជន ដែលក្រសួងផែនការបាននិងកំពុងគិតគូរក្នុងស្មារតីបុរេសកម្ម ដើម្បីទាញយកភាគលាភប្រជាសាស្ត្រទី២ និងទី៣ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាកិច្ចការអាទិភាព។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកអំពី “យន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃ” ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី កំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងជំរុញលើកិច្ចការនេះ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវបទពិសោធន៍ វឌ្ឍនភាព និងសមិទ្ធផលនានា ដែលក្រសួងផែនការសម្រេចបានក្នុងរយៈពេលជាង ១១ខែកន្លងមក។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ឲ្យបន្តខិតខំកសាងសមត្ថភាព និងផ្ដល់អនុសាសន៍តម្រង់ទិសក្នុងការបណ្ដុះបណ្ដាលមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះសីហនុ។

មុននឹងការអញ្ជើញនិវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិនិត្យ និងសំណេះសំណាលផ្ទាល់ ជាមួយមន្ត្រីរាជការនៃការិយាល័យជំនាញនានា ក្នុងមន្ទីរផែនការ ព្រមទាំងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះសីហនុ។ ពិធីនេះបានបញ្ចប់ ក្នុងបរិយាកាសមនោរម្យ រីករាយ និងស្និទ្ធស្នាលជាទីបំផុត ៕

អត្ថបទដែលជាប់ទាក់ទង