រដ្ឋមន្ត្រីព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអន្តរក្រសួង និងបន្តសហការអនុវត្តប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអន្តរក្រសួង និងបន្តសហការអនុវត្តប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងក្រុមការងារពាក់ព័ន្ធផងដែរ៕