ឯកឧត្តម ប៊ុន ហុន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គង់ បូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាលខេត្ត អស់លោក-លោកស្រី អភិបាលរងខេត្ត និងគណៈប្រតិភូនៃអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៃខេត្តកោះកុង។