**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណចំពោះសប្បុរសជនជប៉ុន ដែលផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ដល់សាលាបឋមសិក្សាទួលវិហារ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនប្រជាជនជប៉ុន ដែលបានជួយលើវិស័យអប់រំ តាមរយៈផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ព្រមទាំងមានបំពាក់នូវគ្រឿងសង្ហាររឹមផងដែរ ដល់សាលាបឋមសិក្សាទួលវិហារ ស្ថិតក្នុងភូមិទួលចំការ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម រួមជាមួយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីនេះ ដើម្បីផ្តល់លក្ខណៈងាយស្រួល និងជាប្រយោជន៍សម្រាប់ក្មួយៗសិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ដូច្នេះថា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមវិភាគទានដល់ការកសាងសមិទ្ធិផលនានាក្នុងសាលារៀននេះ នាពេលកន្លងមក ជាពិសេសម្ចាស់ជំនួយប្រជាជនជប៉ុន លោកស៊ិហ្គេយ៉ាស៊ឹ ម៉ាស៊ឹណាហ្គា និងលោកស្រី យឹមិ អុិស៊ិម៉ុតុ ដែលបានជួយឧបត្ថម្ភក្នុងការកសាងអាគារសិក្សាថ្មី១ខ្នងនេះ រួមទាំងសមិទ្ធិផលដទៃទៀតផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ែន កុសល្យ ក៏បានផ្តល់អនុសាសន៍ល្អៗដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ដោយបានបង្ហាញថា ផ្លូវរបស់ក្មួយៗនៅវែងឆ្ងាយ សូមប្អូនៗក្មួយៗព្យាយាមសិក្សារៀនសូត្រ សម្រាប់អនាគតខ្លួន គ្រួសារ និងសង្គមជាតិ ហើយត្រូវលេងកីឡាដើម្បីសុខភាព។ ពាក់ព័ន្ធក្រុមក្មេងទំនើង គ្រឿងញៀន ត្រូវជៀសឱ្យឆ្ងាយ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរក្សាបាននៅសុវត្ថិភាពផ្ទាល់ខ្លួន និងសហគមន៍របស់យើង មួយវិញទៀតត្រូវចូលរួមថែរក្សាអនាម័យទីធ្លាសាលា និងទីសាធារណៈដើម្បីធ្វើឱ្យបរិស្ថានយើងស្អាតល្អ។

ឆ្លៀតក្នុងកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកចូលរួមប្រមាណ៦០០នាក់ និងសាធារណៈជនគ្រប់មជ្ឍដ្ឋានទាំងអស់ សូមចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាយើង ឱ្យរីកចម្រើន ជាពិសេសគឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងសេដ្ឋកិច្ចពិសេសតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាយើងដំបូងគេ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមានភាពរីកចម្រើន និងទទួលបានចំណូលខ្ពស់តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹកត្រង់ទៅកាន់ប្រទេសដទៃទៀត។

បើតាម លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ស្រុកពញាក្រែកមានសាលារៀនសរុបចំនួន៨០សាលា ក្នុងនោះមានវិទ្យាល័យចំនួន ៤សាលា អនុវិទ្យាល័យចំនួន ៨សាលា និងបឋមសិក្សាចំនួន៦៨សាលា សិស្សានុសិស្សផ្នែកខាងមធ្យមសិក្សាមានសិស្សសរុប ៨,៩០១៤នាក់ ស្រី ៤,៩៣៨នាក់ ផ្នែកបឋមសិក្សាមានសិស្សសរុបចំនួន ១៩,០១៤នាក់ ស្រី៩,២៤៩នាក់ និងផ្នែកមត្តេយ្យសិក្សាមានសិស្សសរុបចំនួន ៣,៣៥១នាក់ ស្រី១,៧២៩នាក់ផងដែរ។

ជាចុងក្រោយ គណៈអធិបតីទាំង២រូប ក៏បាននាំយកសម្ភារៈសិក្សានិងថវិកាចែកជូន ក្នុងនោះលោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងក្មួយៗសិស្សានុសិស្ស ទទួលបានសម្ភារៈសិក្សា និងថវិការ៥ពាន់រៀល ក្នុងម្នាក់ៗផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង