**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល

អាជ្ញាធរមីនអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នគ្រោះថ្នាក់ ដែលបង្កដោយ«យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាម» ក្នុងពេល និងក្រោយគ្រោះទឹកជំនន់

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ហៅកាត់ថា “អាជ្ញាធរមីន” កាលពីថ្ងៃទី២៤កក្កដា ឆ្នាំ២០២៤ បានអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នគ្រោះថ្នាក់ ដែលបង្កដោយ«យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាម» ក្នុងពេល និងក្រោយគ្រោះទឹកជំនន់។

ការក្រើនរំឭករបស់អាជ្ញាធរធ្វើឡើងដោយយោងទៅតាមការព្យាកររបស់ក្រសួងធនធានទឹកថា ខេត្តមួយចំនួនរបស់កម្ពុជា រងឥទ្ធិពលទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។

បើតាមសេចក្តីជូនដំណឹងបង្ហាញថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាពធាតុអាកាស ប្រព័ន្ធសម្ពាធទាបនៅតែមានឥទ្ធិពលគ្របដណ្ដប់លើសមុទ្ទចិនខាងត្បូង សមុទ្ទ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្ទថៃ កម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ បណ្តាលឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមកលើកម្ពុជា នឹងធ្វើឱ្យរាជធានី-ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។

អាជ្ញាធរមីនសង្កត់ធ្ងន់ថា៖«ក្នុងពេល និងក្រោយពេលទឹកជំនន់ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួន អាចត្រូវបានប្រទះឃើញ ដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់»។

ចំពោះមុខបញ្ហានេះ ដើម្បីពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់ អាជ្ញាធរមីន ណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន និងអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្ត ព្រមទាំងអំពាវនាវដល់គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងពាក់ព័ន្ធ ត្រូវអនុវត្តនូវវិធានការសំខាន់ៗចំនួន៥។ វិធានការទាំងនោះរួមមាន៖

ទី១.ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចមកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដីរសាត់មកពីតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ទី២.ណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៊

ទី៣.រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំ ស្តីពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលទឹកជំនន់ សម្រាប់ផ្ដល់ជូន ភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បណ្តាញមីនស្ម័គ្រចិត្ត សហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋ ក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់។

ទី៤.ឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកទៅកម្ទេចចោលនូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋបានរាយការណ៍។

ទី៥.ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់។

គួររំឭកថា ជុំវិញបញ្ហាមីននេះ  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ធ្លាប់បានគូសបញ្ជាក់ពីការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោសសម្អាតមីនជាបន្តទៀត។

គួរជម្រាបថា គ្រាប់មីនប្រមាណពី៤លានទៅ៦លានគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀត ត្រូវបានបន្សល់ទុកពីសង្គ្រាមរយៈពេល៣ទសវត្សរ៍ និងជម្លោះផ្ទៃក្នុងដែលបានបញ្ចប់កាលពីឆ្នាំ១៩៩៨។ បើតាមរបាយការណ៍ចុងក្រោយបំផុតរបស់អាជ្ញាធរមីនកម្ពុជាពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៣ គ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានសម្លាប់មនុស្សចំនួន១៩៨២២នាក់  និងរបួស ឬពិការចំនួន៤៥២១៥នាក់ផ្សេងទៀត ធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយមានចំនួនអ្នកស្លាប់ដោយសារមីន ឬ និងគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេ៕

អត្ថបទដែលជាប់ទាក់ទង