ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជំនួបនេះបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹង និងពង្រីកវិស័យសហប្រតិបត្តិការនានាដែលមានសក្តានុពល ដូចជាអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕