ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសន័រវែស លើសារសំខាន់ក្នុងការលើកស្ទួយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោន៍ទៅវិញទៅមក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Espen Barth Eide រដ្ឋមន្ត្រីការបរទេសន័រវែស ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជំនួបនេះបានផ្តោតជាចម្បងលើសារសំខាន់ក្នុងការលើកស្ទួយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោន៍ទៅវិញទៅមក ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងទេសចរណ៍៕