**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

អគ្គនាយកអន្តោប្រវេសន៍ ស្នើចិនជួយផ្សព្វផ្សាយដល់ប្រជាជនចិនអំពីការប្រើប្រាស់ប្រព័ន្ធសាលាប័ត្រចូលកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបំពេញ និងចំណេញពេលវេលាក្នុងការមកទេសចរណ៍ ឬមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូតំណាងស្ថានទូតចិនសរុបចំនួន ៥រូប ដឹកនាំដោយ ឯកឧត្តម ZHAO HAIYAN អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកអំពីកិច្ចខិតខំប្រឹងប្រែងជួយគ្នាទៅវិញទៅមក លើការសម្របសម្រួលបញ្ហាកន្លងមកពាក់ព័ន្ធនឹងកិច្ចការកុងស៊ុលដល់ពលរដ្ឋចិន ដែលធ្វើការ និងស្នាក់នៅស្របច្បាប់នៅកម្ពុជា, ការបន្តគាំទ្រអនុវត្តច្បាប់ចំពោះពលរដ្ឋចិនដែលល្មើសច្បាប់នៅកម្ពុជា និងការបន្តពឹងផ្អែកគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយអំពីចំណុចវិជ្ជមានកម្ពុជា-ចិន សំដៅលើកកម្ពស់កិត្យានុភាពជាតិទាំងពីរ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងវិនិយោគនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ បានស្នើភាគីចិនជួយផ្សព្វផ្សាយដល់ប្រជាជនចិនអំពីការប្រើប្រាស់ប្រព័ន្ធសាលាប័ត្រចូលកម្ពុជា (Cambodia e-arrival) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបំពេញ និងចំណេញពេលវេលាក្នុងការមកទេសចរណ៍ ឬមកវិនិយោគនៅកម្ពុជា។

ចំពោះសំណូមពរនេះ ភាគីចិនបានទទួលយក និងជួយផ្សព្វផ្សាយបន្តដល់ប្រជាជនចិន និងក្រុមហ៊ុនទេសចរណ៍នៅប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង