**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបញ្ចុះឋមសិលាសាងសង់អគារសិក្សា និងទីចាត់ការ នៅវិទ្យាល័យព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះឋមសិលាសាងសង់អគារសិក្សា និងទីចាត់ការ នៅវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។

តាមសេចក្តីរាយការណ៍របស់លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានឲ្យដឹងថា សមិទ្ធផលថ្មី នៅក្នុងបរិវេណវិទ្យាល័យព្រៃព្នៅ ដែលត្រូវសាងសង់នាពេលនេះមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៣២បន្ទប់ រួមនឹងទីចាត់ការ ១ខ្នង មាន៣បន្ទប់ ជាចំណងដៃថ្មី និងជាប្រវត្តិសាស្រ្តរបស់ស្រុកពារាំង ដែលសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនតាមសំណូមពររបស់យុវសិស្ស សាយ ស៊ីណា ដែលបានច្រៀងបទ “ស្ពានសាងស្នេហ៍”ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម និងធ្វើឱ្យសម្តេចទាំងទ្វេពេញចិត្តចំពោះអត្ថន័យនិងទឹកដមសម្លេងដ៏ពិរោះរបស់យុវសិស្ស។

មានមតិនាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ផ្ញើជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភអគារសិក្សា និងទីចាត់ការនៅវិទ្យាល័យព្រៃព្នៅ ជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ ដែលសម្តេចទាំងទ្វេតែងមានចំពោះប្រជាពលរដ្ឋទូទៅ។

ឯកឧត្តម បានលើកឡើងពីស្មារតីប្រកបដោយឧត្តមគតិស្នេហាជាតិដ៏មោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ក្នុងការដឹកនាំការតស៊ូប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ បានសង្គ្រោះជាតិរស់ឡើងវិញ និងដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនជាតិ និងប្រជាជនកម្ពុជាទាន់ពេលវេលា។

ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្នុងការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានចាប់ផ្តើមពីស្ថានភាពអន្តរាយខ្ទេចខ្ទីដោយរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពប្រទេសជាតិមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ ហើយសន្តិភាពដែលមានរយៈពេល២៦ឆ្នាំ បានអនុញ្ញាតឱ្យកម្ពុជាប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនយ៉ាងលឿន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសស្នេហាជាតិ ជាអគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា ជាអ្នកធានាការពារអធិបតេយ្យជាតិ បូរណភាពទឹកដីយ៉ាងរឹងមាំ សង្គ្រោះនិងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងកាន់តែផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យរស់នៅក្នុងសង្គមដែលមានភាពសុខដុមរមនា និងទទួលបានមនុញ្ញផលនៃសន្តិភាព» ។

ឯកឧត្តម បន្តថា បច្ចុប្បន្នដំណើរការជាតិកំពុងបន្តប្រព្រឹត្តទៅដោយភាពវិជ្ជមាន ក្នុងស្មារតីរក្សាដាច់ខាតនូវនិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ត្រូវបានធានាយ៉ាងរឹងមាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តដឹកនាំនាវាកម្ពុជា ឲ្យដំណើរយ៉ាងលឿនទៅមុខ ក្នុងនោះបានផ្តោតជាសំខាន់ដល់ការវិនិយោគលើវិស័យអប់រំ ដើម្បីកសាងមូលធនមនុស្ស ប្រែក្លាយសង្គមកម្ពុជាឱ្យរីកចម្រើនផ្អែកលើចំណេះដឹង ចំណេះធ្វើជាមូលដ្ឋាន។

ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមសាមគ្គីគ្នាជាធ្លុងមួយការពារឱ្យបានរឹងមាំសន្តិភាព និងមានទំនុកចិត្តយ៉ាងមុតមាំដល់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារសន្តិភាព ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់ប្រជាពលរដ្ឋ ឱ្យប្រកបដោយស្នាមញញឹម ក្តីសង្ឃឹម និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។

ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ធ្វើការវាយគង ទូងស្គរ និងធ្វើតាមគ្រប់មធ្យោបាយដែលមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់គុណប្រយោជន៍ធំធេងចំពោះជាតិ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តល់ជូនអំណោយឧបត្ថម្ភរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មាន៖ កុំព្យូទ័រ ១០គ្រឿង, ធុងបាស់ និងម៉ៃក្រូហ្វូនសម្រាប់មុខវិជ្ជាសិល្បៈ ១ឈុត, តារាងបាល់ទះ បាល់ទាត់ និងបាល់បោះ ១ឈុត, ចាក់សាបផ្លូវដើរចូលសាលារៀន, ធ្វើរបងសាលារៀនបន្ថែម ៥០ម៉ែត្រ, ស្លាយបញ្ចាំង ៥ឈុត, ម៉ាស៊ីនព្រីនធ័រ ៥គ្រឿង, ម៉ាស៊ីនថតចម្លងខ្នាតធំ ៥គ្រឿង និងអំពូលសូឡា ៥០០វ៉ាត់ ចំនួន១០០គ្រាប់។

ជាមួយនោះ ឯកឧត្តម ក៏បានឧបត្ថម្ភសម្ភារៈ និងថវិកាដល់អ្នកចូលរួម ដែលមាន៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីសាលាស្រុក បុគ្គលិកពេទ្យ កងកម្លាំងប៉ុស្តិ៍ ប្រជាការពារ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង