**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីលែងកូនត្រីពូជចម្រុះជាង ២ម៉ឺនក្បាល ចូលទន្លេសិប្បនិម្មិត នៅទីរួមខេត្ត ដើម្បីបង្កើនពូជត្រី និងអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា

ភ្នំពេញ៖ ទិវាមច្ឆជាតិ ១កក្កដា នៅខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តិទៅយ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រីរាជការ យុវជន និងពលរដ្ឋ។

ពិធីនេះដឹកនាំនិងអញ្ជើញជាអធិបតីភាពពីសំណាក់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយបានប្រលែងកូនត្រីពូជចំរុះជាង២ម៉ឺនក្បាល ចូលអាងទឹកតាវ៉ាន់ ឬហៅថាទន្លេសិប្បនិម្មិត ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ទិវាមច្ឆជាតិ ជាព្រឹត្តិការណ៍លែងត្រីជាប្រពៃណី ទៅក្នុងដែនធម្មជាតិ ក្នុងគោលបំណងបង្កើនពូជត្រី ក្នុងធម្មជាតិ បំផុសគោលគំនិតអភិរក្សធនធានជលផល។

ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមថា ក្នុងវេលានេះ ជារដូវបិទនេសាទ ជារដូវត្រីពងកូន ដែលត្រូវបញ្ឈប់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទ និងបង្កើនការចូលរួមអភិវឌ្ឍធនធានជលផល ជាពិសេសជំរុញសកម្មភាពវារីវប្បកម្មឱ្យកាន់តែធំ និងទូលំទូលាយ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា សម្រាប់ទន្លេសិប្បនិម្មិត ដែលបានលែងកូនត្រី ក្នុងឱកាសនេះ គឺមិនអនុញ្ញាតិឱ្យនេសាទដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ ដោយប្រែក្លាយទីនេះ ទៅជាតំបន់អភិរក្សរក្សាពូជត្រីចម្រុះ ដើម្បីជាប្រយោជន៍ សម្រាប់បងប្អូនប្រជាលរដ្ឋទាំងអស់គ្នា។

ក្នុងនោះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សាបរិស្ថានឱ្យបានស្អាតក្នុងបរិវេណបូរីរដ្ឋបាលខេត្ត ដើម្បីទាក់ទាញ ប្រជាពលរដ្ឋទាំង នៅក្នុងខេត្ត និងមកពីបណ្តា រាជធានី ខេត្ត នានាមកលេងកម្សាន្ត ព្រោះថាក្នុងបរិវេណបូរីរដ្ឋបាលខេត្ត ពិសេសជុំវិញបឹង និងអាងធម្មជាតិ ទាំង២ មានទេសភាព សោភ័ណភាព មិនចាញ់តំបន់ទេសចរណ៍ធម្មជាតិ តាមបណ្តាខេត្តនានាឡើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ចូលរួមថែរក្សាការពារធនធានធម្មជាតិ ធនធានជលផល អនុផល ជាពិសេសត្រូវចូលរួមចំណែកការពារបរិស្ថានតាមរយៈការថែក្សាអនាម័យនៅតាមលំនៅឋាន ទីកន្លែងសាធារណៈ និងស្នើរឱ្យប្អូនៗសិស្សានុសិស្សរក្សាអនាម័យ ចោលសំរាមក្នុងធុងសំរាម ដើម្បីរក្សាសុខភាពរបស់ខ្លួនយើង និងជួយដល់បរិស្ថានជុំវិញខ្លួនយើងផងដែរ។

បើតាមរបាយការរបស់លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កូនត្រីពូជសរុប ២ម៉ឺន១ពាន់ក្បាល ដែលលែងក្នុងពេលនេះរួមមាន៖ កូនត្រីប្រា, ត្រីឆ្ពិន, ត្រីកាហែ និងកូនត្រីក្រាញ់។

លោក ហេង ពិសិទ្ធ ជម្រាបបញ្ជាក់ថា អាងទឹកនៅទីរួមខេត្តត្បូងឃ្មុំ ត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៥ ដោយបានខ័ណ្ឌចែកជា២ផ្នែក គឺផ្នែកខាងលើហៅថាអាងតាវ៉ាន់ ឬទន្លេសិប្បនិម្មិត មានទំហំ ៤៥,៤ហិកតា ផ្ទុកទឹកបានចំនួន២,៩៥ម៉ែត្រគូប សម្រាប់ផ្តល់ទឹកស្អាតប្រើប្រាស់នៅក្នុងតំបន់រដ្ឋបាលខេត្ត និងផ្នែកខាងក្រោមហៅថា អាងសោភ័ណ ដែលមានទំហំ ១៧ហិកតា ផ្ទុកទឹកបានចំនួន ៣៤ម៉ឺនម៉ែត្រគូប ប្រើប្រាស់សម្រាប់រំដោះទឹកពីផ្នែកខាងលើ និងសម្រាប់ស្រោចស្រពដំណាំកសិកម្មក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ៕

អត្ថបទដែលជាប់ទាក់ទង