**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញសួរសុខទុក្ខកម្លាំង​បញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែល​រងផលប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​ ក្នុង​ពេល​ស្នាក់​នៅ​បំពេញភារកិច្ចបង្ក្រាបបទល្មើសធនធានធម្មជាតិ ​

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ និងសហការី នៅថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៤​ បានអញ្ជើញសំណេះសំណាល​សាកសួរសុខទុក្ខ កងកម្លាំង​នៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលរង​ផលប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​ ក្នុង​ពេល​កំពុង​ស្នាក់​នៅ​ប្រចាំការបំពេញ​បេសកកម្ម​ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ត្រពាំងក្រវិល ក្នុងដែនជម្រកសត្វបឹងពែរ ស្ថិតក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក​ ខេត្តកំពង់ធំ ។

លោក​អនុសេនីយ៍ឯក ចាន់ រ៉ន មេបញ្ជាការ កងអនុសេនាធំទី៣ កងវរសេនាតូចលេខ២ ដែលទទួលខុសត្រូវប្រចាំការការពារទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតំបន់ត្រពាំងក្រវិល បានរាយការណ៍​បញ្ជាក់ថា នៅវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ មានភ្លៀងមួយមេធំ​ និងមានខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់មែកឈើ សង្កត់លើរោងស្នាក់នៅរបស់កងកម្លាំង បាន​ធ្វើ​ឲ្យខូចខាតជម្រកស្នាក់នៅមួយចំនួន ប៉ុន្តែ​មិនបណ្តាលឲ្យមានការរងរបួសធ្ងន់ធ្ងរដល់​កងកម្លំាង​យោធិន​ដែល​កំពុងសម្រាក​ នៅក្នុងរោងស្នាក់នៅឡើយ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃ​បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែលបានពុះពាររាល់ការលំបាកទាំងការស្នាក់នៅ ការហូបចុក និងការចេញបំពេញបេសកកម្ម ក្នុងរដូវស្សានេះ​ដោយ​ មាន​ភ្លៀង​ធ្លាក់​ស្ទេីររៀងរាលថ្ងៃ​ ហេីយ​ផ្លូវ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ក្តី​ ប៉ុន្តែ​បងប្អូននៅតែខិតខំបំពេញភារកិច្ចតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និង​បទបញ្ជា​របស់​ឯកឧត្ដម​អភិបាល​ខេត្ត​ ប្រធាន​គណបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​កំពង់​ធំ​ ប្រកបដោយស្មាតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនទាំងអស់ ត្រូវបន្តសហប្រតិបត្តិការ​អនុវត្ថបទបញ្ជាស្តីពីការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ឲ្យទទួលបានជោគជ័យ ។ ដោយ​ ត្រូវបំពេញភារកិច្ច​ក្នុង​កិច្ច​សហប្រតិបត្តិការជាមួយកម្លាំងចម្រុះ និងត្រូវបំពេញភារកិច្ច ដោយម្ចាស់ការ ប្រកបដោយ​ដោយស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន នូវរាល់បទល្មើសធនធានធម្មជាតិមិនឲ្យមានការកើតឡើងជាថ្មី ជាដាច់ខាត ។​

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនកងកម្លាំង​នៃបញ្ជាការដ្ខាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមមាន​ប្រេង​សាំង​សម្រាប់​ចាក់​មធ្យោបាយ​ធ្វើដំណើរ​ ចំនួន​ ៦០​ លីត្រ​ ​ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន៦កេស កៅស៊ូតង់ចំនួន១ផ្ទាំង ទឹកបរិសុទ្ធចំនួន៥០យួរ ត្រីខកំប៉ុងចំនួន១០យួរ​ ទឹកត្រីទឹកស៊ីអ៊ីវចំនួន៨យួរ បន្លែបង្ការ​ និងថវិកាមួយចំនួន សម្រាប់ជួសជុល​មធ្យោបាយ​ធ្វើដំណើរ​ដែលខូចខាត ក្នុងពេលបំពេញបេសកកម្មកន្លងទៅ​ ។

អត្ថបទដែលជាប់ទាក់ទង