ឯកឧត្តម ប៊ុន ហុន អញ្ជើញប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គង់ បូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត អស់លោក-លោកស្រី អភិបាលរងខេត្ត និងគណៈប្រតិភូនៃអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៃខេត្តកំពង់ស្ពឺ ជាច្រើនរូបទៀតផងដែរ ៕