**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា ស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តគាំទ្របន្ថែម ដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់បេសកកម្មវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន**ឯកឧត្តម ប្រាក់ សុខុន អញ្ជើញឡើងថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធី Network Cocktail Reception**ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ និងជួយឧបត្ថម្ភលោកតា លោកយាយ ពលរដ្ឋចាស់ជរា ពិការ ៣០គ្រួសារ នៅសង្កាត់ចំនួន៦ នៃខណ្ឌទួលគោក**វៀតណាម កោតសរសើរកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ**យោធភូមិភាគពិសេស បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ៦៨នាក់**រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសជាង ៦ម៉ឺនកន្លែង សម្រាប់ឆ្នាំ២០២៥**ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បើកសិក្ខាសាលាក្រុមការងារលើកកម្ពស់ គុណភាពសេវាសុខាភិបាល**រដ្ឋបាលខេត្តកណ្ដាល នឹងស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ នៅសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបប្រតិភូសមាគមឧកញ៉ាកម្ពុជា ពិភាក្សាលើការងារនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារបារាំង និងសហគមន៍អឺរ៉ុប**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីផែនការដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួន មុនដំណាច់ឆ្នាំនេះ**រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម កាត់ខ្សែបូរដាក់ឲ្យដំណើរការស្តង់ពិព័រណ៍ រដ្ឋបាល និងវិស័យឯកជន ក្នុងខេត្តកំពង់ចាម**ឯកឧត្តម រស់ សាលីន អញ្ជើញបើកវេទិកាពិភាក្សា អំពីការអនុវត្តនិងវាយតម្លៃគោលនយោបាយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកនយោបាយមួយរូប ដែលទទួលបានការគោរពជាខ្លាំង នៅក្នុងប្រទេសចិន**ចិន នឹងបន្តគាំទ្រយ៉ាងពេញទំហឹង ទៅលើមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិ សុខសន្តិភាព និងវិបុលភាព របស់ប្រជាជាតិទាំងមូល**សម្ដេចតេជោ ប្រកាសស្វាគមន៍ លោក ថាល់ សាវុធ ចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា ក្រោយពីផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំពិភាក្សា ការងារ ជាមួយគណៈប្រតិភូ ធនាគារ អភិវឌ្ឍន៍អាស៊ី ស្ដីពី ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅតាមអាងទឹកនានា ក្នុងបណ្តា ខេត្តគោលដៅ គម្រោង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការដាក់ពាក្យ និងទទួលពាក្យសុំចូលរួមប្រណាំងទូក “ង” ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្រ្តីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាពបាសាក់ ខេត្តស្វាយរៀង ក្នុងការរៀបចំមណ្ឌលសុខភាពបានយ៉ាងល្អ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋដែលមកទទួលសេវា នៅមណ្ឌលសុខភាពបាសាក់ ខេត្តស្វាយរៀង។

ក្នុងឱកាសទស្សនៈកិច្ចចុះពិនិត្យនៅមណ្ឌលសុខភាពបាសាក់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យទីតាំងសំខាន់ ដូចជាទីតាំងពិគ្រោះជំងឺ កន្លែងអប់រំសុខភាពទឹកនោមផ្អែម-លើសសំពាធឈាម កន្លែងសំរាល និងរោគស្ត្រី ទីតាំងរក្សាវ៉ាក់សាំង និងទីតាំងទុកដាក់រក្សាឱសថ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសួរនាំស្វែងយល់សុីជម្រៅពីសមត្ថភាព និងធនធានមនុស្សផងដែរ និងបានផ្តល់អនុសាសន៍គន្លឹះជូនថ្នាក់ដឹកនាំមណ្ឌល និងមន្ទីរសុខាភិបាល។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះមន្រ្តីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាព រួមទាំងអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំមណ្ឌលសុខភាពបានយ៉ាងល្អ ទាំងហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ជាមួយ ធនធានមនុស្សដែលមានការតាំងចិត្តបំពេញការងារ។

ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូ មានសមាសភាពអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ប្រធាន-អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលស្រុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្រ្តីមន្ទីរសុខាភិបាលខេត្ត៕

អត្ថបទដែលជាប់ទាក់ទង