**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកំណត់ទំនប់ និងអាងស្តុកទឹកពីចម្ងាយ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកំណត់ទំនប់ និងអាងស្តុកទឹកពីចម្ងាយនៅកម្ពុជា (Remote Detection of Dams and Reservoirs in Cambodia)។

សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់កម្រិតថ្នាក់ជាតិនេះ បាន រៀបចំឡើងដោយធនាគារពិភពលោកសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម រយៈពេលពេញ ១ថ្ងៃ ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធចំនួន២៣ សរុបប្រមាណ ៤០នាក់។

ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា ធនាគារពិភពលោក បានគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការពិនិត្យឡើងវិញនូវក្របខណ្ឌច្បាប់ស្តីពីសុវត្ថិភាពទំនប់ និងការធ្វើផែនទីទំនប់ និងអាងស្តុកទឹកនៅកម្ពុជា ហើយ សិក្ខាសាលានេះមានគោលបំណង ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា លើការរកឃើញ និងអនុសាសន៍សំខាន់ៗពីការពិនិត្យឡើងវិញនូវក្របខណ្ឌច្បាប់ស្តីពីសុវត្ថិភាពទំនប់ និងការកំណត់ទំនប់ និងអាងស្តុកទឹកពីចម្ងាយនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា លទ្ធផលដែលទទួលបានតាមរយៈសិក្ខាសាលាខាងលើរួមមាន៖ ទី១)ទទួលបានធាតុចូលសម្រាប់បំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍ស្តីពីការកំណត់ទំនប់ និងអាងស្តុកទឹកពីចម្ងាយនៅកម្ពុជា ទី២)លទ្ធផលនៃការសិក្សាត្រូវបានពិនិត្យ ពិភាក្សា កែសម្រួល សម្រួច និងទទួលបានការឯកភាពពីក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដែលជាអនុសាសន៍សំខាន់ៗសម្រាប់ដាក់បញ្ចូលក្នុងសេចក្តីព្រាងរបាយការណ៍នេះ និងទី៣)អ្នកចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីក្របខណ្ឌច្បាប់ស្តីពីសុវត្ថិភាពទំនប់ និងការធ្វើផែនទីទំនប់ និងអាងស្តុកទឹកនៅកម្ពុជា ពិតជាមានសារសំខាន់ណាស់សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង