ស.ស.យ.ក រាជធានីភ្នំពេញ ចូលរួមលើកកម្ពស់ការយល់ដឹងអំពីដំណើរឆ្ពោះទៅរកការបញ្ចប់សង្គ្រាមស៊ីវិលដ៏រាំរ៉ៃទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយឈ្នះ ឈ្នះ
ភ្នំពេញ៖ សិស្សានុសិស្សវិទ្យាល័យបឹងត្របែក ជិត២៥០នាក់ ធ្វើទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ ក្រោមការសហការរៀបចំដោយក្រុមការងារកម្មវិធីសច្ចធម៌ប្រវត្តិសាស្ត្រ នៃស.ស.យ.ក រាជធានីភ្នំពេញ, សាលាក្តីខ្មែរក្រហម និងវិមានឈ្នះ ឈ្នះ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
តាមរយៈដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សនឹងបានស្វែងយល់ពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកការបញ្ចប់សង្គ្រាមស៊ីវិលដ៏រាំរ៉ៃទាំងស្រុង តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឯកនៃសន្តិភាព៕