ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលកម្ពុជា (Cambidai e-Arrival)
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambidai e-Arrival) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញបច្ចេកទេសផងដែល។
សូមបញ្ជាក់ជូនដែរថា ដើម្បីបង្កើនការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័សជូនដល់អ្នកដំណើរជាតិ និងអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវប្រព័ន្ធចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដែលហៅថា (Cambodia e-Arrival )។
ប្រព័ន្ធនេះមានទម្រង់ដូចខាងក្រោម៖
ទី១៖ ការប្រកាសសុខភាពរបស់សុខាភិបាល
ទី២៖ ការស្នើសុំទិដ្ឋាការពេលមកដល់របស់អន្តោប្រវេសន៍
ទី៣៖ សលាកប័ត្រចូល-ចេញរបស់អន្តោប្រវេសន៍
ទី៤៖ ការប្រកាសរបស់គយ ៕