**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក**នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ៣៥រូប ស្បថចូលកាន់តំណែង ក្នុងរាជរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់​ភាព​ចលាចល​នយោបាយ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទកន្លងមក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស កត្តាសន្តិភាពដែលកើតមានក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីស្ថានការណ៍កូវីដ-១៩ នៅកម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត ដូចជាការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលបានចេញដំណើរដោយស្វាហាប់ និងភាពជឿជាក់របស់ប្រជាពលរដ្ឋកម្ពុជា។

លើការទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តម អគ្គមេបញ្ជាការ បានអបអរសាទរខួបលើកទី១២៦ ថ្ងៃបុណ្យឯករាជ្យជាតិហ្វីលីពីន និងខួបលើកទី៦៧ នៃទំនាក់ទំនងការទូត ហ្វីលីពីន-កម្ពុជា ដែលនាំមកនូវផលប្រយោជន៍រវាងប្រទេសទាំងពីរ និងមោទនភាពចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ពាណិជ្ជកម្ម និងវិស័យការពារជាតិ។

ដោយឡែកលើវិស័យយោធា ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលមានភាពល្អប្រសើរ ពិសេស វាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន ដែលបានចុះអនុស្សារណៈជាមួយគ្នាកាលពីដើមខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីពង្រឹង ពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទកន្លងមក ក្នុងនោះបានផ្ដល់អាហារូបករណ៍សម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គថ្មើជើង និងវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ហើយថ្មីៗនេះបានធ្វើលំហាត់រួមគ្នាក្នុងការប្រឆាំងអំពើភេរវកម្មផងដែរ។

ក្រៅពីនេះ កងទ័ពប្រទេសទាំងពីរនៅបានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមកគ្រប់កម្រិត ព្រមទាំងការផ្លាស់ប្ដូរព័ត៌មានចារកម្មប្រ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងកិច្ចសហការជួយសង្គ្រោះគ្រោះអន្តរាយជាដើម។

ជាកិច្ចឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ បានថ្លៃងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងថ្លែងអំណរគុណចំពោះការចែករំលែកនយោបាយឈ្នះ ឈ្នះ ដែលជាមាគ៌ាឆ្ពោះទៅរកសន្តិភាព ក្នុងនោះកងយោធពលខេមរភូមិន្ទបានដើរតួនាទីយ៉ាងសំខាន់។

ឯកឧត្តម បានគូសបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរគឺមានបំណងរួមតែមួយ ដើម្បីថែរក្សាសុខសន្តិភាពរបស់ប្រទេសនីមួយៗ ហើយការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់កម្ពុជាកន្លងទៅ គឺជាមាគ៌ាដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍។

ឯកឧត្តម បានសម្ដែងនូវការពេញចិត្តចំពោះការងារដែលកងទ័ពកម្ពុជា-ហ្វីលីពីន បានអនុវត្តកន្លងមក ជាក់ស្ដែងដូចជាកម្មវិធីបិទវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ថ្មីៗនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម បានចាត់ទុកការធ្វើលំហាត់ជាមួយគ្នា គឺមានសារៈសំខាន់ និងមានផលប្រយោជន៍ជាច្រើន ដូចជា ការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ ការពង្រឹងនៅជំនឿទុកចិត្តរវាងគ្នានឹងគ្នា ក៏ដូចជាការពង្រឹងនូវសមត្ថភាពរបស់កងទ័ពប្រទេសទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង