**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**លោកមេធាវី សាំង វណ្ណៈ អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «សេចក្ដីណែនាំអំពីវិធានស្ដីពីសន្ធានកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម»**ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»**ភេរវករចំនួន២៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ យោធាមួយនៅ ក្នុងខេត្ត Balochistan ស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន**ក្រុមហ៊ុនធំៗទាំង ៦ បានរៀបចំរួចរាល់ដើម្បីស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ**ប្រតិភូកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ ធ្វើទស្សនកិច្ចមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ**សប្ដាហ៍ទី១ នៃខែមករា ឆ្នាំនេះ ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ បាន ៩០ករណី និងសម្រេចអនុញ្ញាតបាន ៧៨ករណី**មេទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាចិនថ្មី ប្រចាំកម្ពុជា**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំវៀតណាម និងកម្ពុជា ចូលជួបសម្ដែងការគួរសម**អភិបាលខេត្តបន្ទាយមានជ័យ ចុះអនុស្សរណៈនៃការយោគយល់ជាមួយខេត្តវិញឡុង របស់វៀតណាម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តដល់អាជ្ញធរនៅថ្នាក់ក្រោមជាតិបន្តជំរុញការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរគ្រប់ថ្នាក់នៅតាមរាជធានីខេត្តទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នាពេលកន្លងមក។

ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់មាតុភូមិកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្រសួងបរិស្ថានស្នើសុំឱ្យអាជ្ញធរនៅថ្នាក់ក្រោមជាតិ បន្តជំរុញការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការអនុវត្តនូវភាពស្អាត ភាពបៃតង តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីចិត្ត របស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាសហគម-ន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែក ទៅដល់បរិស្ថានជុំវិញ។

លើសពីនេះ ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ មេចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថា នដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យ មានចីរភាពតាមរយៈការបណ្តុះពន្លកនៃភាពស្អាត ពន្លកបៃតងបន្ថែមទៀត ដើម្បីប្រទេសកម្ពុជាយើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេលវែង ស័ក្ដិសមជាអរិយប្រទេស ដែលធ្លាប់មានកិត្តិស័ព្ទ ឱ្យល្បីរន្ទឺទៅពិភពលោកយើងនេះជាថ្មី។

សូមបញ្ចាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការចែកកូនឈើជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃចំនួនយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ក្នុងគោលបំណងបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ដល់ប្រជាពលរដ្ឋកម្ពុជាឱ្យស្រលាញ់ដើមឈើ ការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ រុក្ខជាតិ និងការចូលរួមដាំដើមឈើ និងការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

កន្លងទៅថ្មីៗនេះ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» បានរៀបចំឡើងដោយជោគជ័យ ក្នុងការចែលជូនកូនឈើចម្រុះចំនួន១លាន៣សែនដើម ជូនសាធារណជន យកទៅដាំតាមគេហដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗ។ ក្រសួងបរិស្ថានបន្តរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់បន្ថែម និងបន្តលើកទឹកចិត្តឱ្យមន្ទីរបរិស្ថាន បន្តបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋនៅឆ្នាំបន្តបន្ទាប់ក្រោយៗទៀត តាមរយៈការលើកទឹកចិត្ត និងគាំទ្រផ្សេងៗ ដើម្បីសម្រេចបានទស្សនវិស័យរបស់រាជរដ្ឋាភិបាល បង្កើនគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង