**លោកប្រធានរដ្ឋចិន Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារជួយសង្គ្រោះគ្រោះមហន្តរាយព្យុះទីហ្វុងនៅខេត្ត Hainan និងខេត្ត Guangdong ជាដើម**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចលុយ និងគ្រឿងអលង្ការ ចំនួន៦ករណី

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីលួចទ្រព្យសម្បត្តិ (លុយ គ្រឿងអលង្ការ) ចំនួន០៦ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចតាមផ្លូវបុរីសែនមនោរម្យ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធសែនជ័យ។

ករណីទី១៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ធ្វើសកម្មភាពលួចយកនាឡិការដៃ ចំនួន០២គ្រឿង និងលុយដុល្លា ចំនួន២០,០០០ដុល្លា។

ករណីទី២៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៩៣ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យបានធ្វើសកម្មភាព លួចបាន ក្រវិលលោហៈ ពណ៌ស ដាំត្បូង ពណ៌ស ០១គូរ, អាវុធខ្លី០២ដើម។

ករណីទី៣៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លួចយកនាឡិការដៃខ្សែមាសដាំត្បូង ០១គ្រឿង , ចិញ្ចៀនចំនួន ០៣វង់ , ក្រវិល០១គូរ , កន្តោងខ្សែក ចំនួន០១បន្តោង និងលុយដុល្លាចំនួន ១៤,០០០ដុល្លា (បាត់បង់) ។

ករណីទី៤៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចគ្មានលេខ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើសកម្មភាព លួចយកនាឡិការដៃ ០១គ្រឿង , កងដៃចំនួន ០១វង់ , កុំព្យូទ័រ ០២គ្រឿង។

ករណីទី៥៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលេខ៩៥ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ធ្វើសកម្មភាពលួចយកលុយដុល្លា ចំនួន១២,០០០ដុល្លា, ខ្សែកផ្លាទីនដាំត្បូង ចំនួន ០១ខ្សែ, ខ្សែដៃដាំពេជ្រ ចំនួន ០២ខ្សែ, ចិញ្ចៀនដាំពេជ្រ ចំនួន ០៥វង់ , កងដៃដាំពេជ្រ ចំនួន ០១កង , ក្រវិលដាំពេជ្រ ចំនួន ០២គូរ , បន្តោងដាំពេជ្រចំនួន ០១បន្តោង ខ្សែដៃផ្លាទីនចំនួន ០១ខ្សែ, ខ្សែដៃផ្លាទីនតូច ០១ខែ្ស។

ករណីទី៦៖ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២០៥ ផ្លូវ៦៧កា ភូមិក្បាលដំរីទី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ធ្វើសកម្មភាព លួចយកលុយចំនួន ៤២,០០០ដុល្លា, ខ្សែកមាសចំនួន ០១ខ្សែទម្ងន់៣តំម្លឹង,បន្តោងព្រះ ០១តំម្លឹង,នាឡិកាដែ០២គ្រឿងម៉ាក MONTBLAN និងម៉ាកBELLNGTON,កាតធានាគារអេស៊ីលីដានិងអេបីអេ,ក្រវិលពេជ្រ ០១គូរ, ខ្សែកបន្តោងពេជ្រ ០១ខ្សែ,ចិញ្ជៀនពេជ្រ ០១វង់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, និងកាតមន្រ្តីរាជការមួយចំនួនទៀត។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលលេខW១៣៧ ផ្លូវ១៤០៦ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

២-ឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខW១៣៧ ផ្លូវ១៤០៦ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូត៖ នាឡិការដៃ០១គ្រឿង របស់ជនរងគ្រោះ , ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1HK-1378 និងអាវុធខ្លី ០១ដើម ម៉ាកNP ពណ៌ខ្មៅលាយទឹកដោះគោ គ្រាប់ចំនួន ០៥គ្រាប់ របស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង