**លោកប្រធានរដ្ឋចិន Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារជួយសង្គ្រោះគ្រោះមហន្តរាយព្យុះទីហ្វុងនៅខេត្ត Hainan និងខេត្ត Guangdong ជាដើម**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក

ប្រុងប្រយ័ត្ន! ចំពោះមេរោគនៅលើកម្មវិធី Telegram តាមរយៈរូបភាព វីដេអូអាសអាភាស

ភ្នំពេញ៖ យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណជាង ១០លាននាក់កំពុងពេញនិយមប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រាស្រ័យទាក់ទងគ្នាស្ទើរគ្រប់ស្ថាប័នក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមគ្នានេះដែរ យើងសង្កេតឃើញវត្តមានជនឆ្លៀតឱកាស បានប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតាមបណ្តាគ្រុបធំៗដែលមានសមាជិកជាច្រើននាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាសអាភាសដោយបង្កប់នូវតំណភ្ជាប់ក្លែងក្លាយ ( Phishing Link) ឬ File ផ្ទុកមេរោគដើម្បីចូលទៅគ្រប់គ្រងគណនី Telegram របស់ជនរងគ្រោះ ក្នុងគោលបំណងផ្ញើសារដែលផ្ទុកមេរោគទៅកាន់គណនីផ្សេងៗទៀត (contact) និងគ្រុប (Group) របស់ជនរងគ្រោះជាដើម។

សូមប្រជាពលរដ្ឋ និងសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះករណីខាងលើដូចខាងក្រោម៖
១. សូមកុំចុចតំណភ្ជាប់ ឬ File ឯកសារដែលពុំមានប្រភពច្បាស់លាស់
២. សូមធ្វើបច្ចុប្បន្នភាពទូរសព្ទ tablet និងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ

៣. សូមកំណត់មុខងារ Two-Step Verification នៅលើគណនី Telegram របស់លោកអ្នក
៤. ករណីសង្ស័យ​ឧក្រិដ្ឋជនបច្ចេកវិទ្យាចូលគ្រប់គ្រងគណនី Telegram សូមចូលទៅពិនិត្យក្នុង Setting -> Devices -> Terminate All Others Sessions ដើម្បីកាត់ផ្តាច់ឧបករណ៍ដទៃដែលកំពុងគ្រប់គ្រងគណនី telegram របស់លោកអ្នក ៕

អត្ថបទដែលជាប់ទាក់ទង