កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតងកាន់តែខ្ពស់មុនឆ្នាំ២០៣០
ភ្នំពេញ៖ ប្រភពពីក្រសួងក្រសួងរ៉ែបានឱ្យដឹងថា ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតថ្មីប្រទេសចិនជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ប្រទេសចិន បាននិងកំពុងផ្តល់ជំនួយច្រើនជាងគេក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីកម្ពុជាក្រោយសង្គ្រាម ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលភ្ជាប់អគ្គិសនីជូនប្រជាជនលឿនជាងគេបំផុតមួយក្នុងពិភពលោក។
ភាគីទាំងពីរ ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតងកាន់តែខ្ពស់មុនឆ្នាំ២០៣០៕