**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តម ថោ ជេដ្ឋា៖ កម្ពុជាដឹកនាំដោយគណបក្សប្រជាជនបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នាសាលប្រជុំនៃវិមាន៧មករា ឯកឧត្តម ថោ ជេដ្ឋា ប្រធានគណៈកម្មការធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត និងការជ្រើសរើសសមាសភាពបំពេញបន្ថែមសមាជិកអចិន្ត្រៃយ៍និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួបរួមគ្នាបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ជូនគណបក្ស និងជាតិមាតុភូមិ។

ឯកឧត្តម ថោ ជេដ្ឋា បានបញ្ជាក់ឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្នុងរយៈពេលជាងបួនទសវត្សរ៍នេះ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងអនុវត្តតាមយុទ្ធសាស្រ្តឈ្នះ ឈ្នះ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើនជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ និងបានប្រកាន់ខ្ជាប់ឧត្ដមគតិស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីប្រយោជន៍ប្រទេសជាតិ និងប្រជាជន ដោយខិតខំបង្រួបបង្រួមប្រមូលផ្ដុំកម្លាំងរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះដែរ ឯកឧត្តម ថោ ជេដ្ឋា បានបញ្ជាក់បន្ថែមថា ក្នុងនាមជាមន្ត្រីគណបក្សត្រូវក្តាប់ឱ្យជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវរាល់កម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស បម្រើប្រជាជន គោរពសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន ខិតខំឃោសនា អប់រំប្រជាជន និងចលនាប្រជាជនឱ្យគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយនិងសេចក្តីសម្រេចនានារបស់គណបក្ស ព្រមទាំងគោរពប្រតិបត្តិវិន័យរបស់គណបក្សនិងច្បាប់របស់រដ្ឋ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ប្រឆាំងនូវរាល់បាតុភាពបំបែកបំបាក់សាមគ្គីភាព និងការប្រកាន់បក្សពួក។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម ក៏បានក្រើនរម្លឹកដល់មន្ត្រីគណបក្សទាំងអស់ ត្រូវពង្រឹងស្មារតីកសាងខ្លួនជាប្រចាំ ដោយខិតខំរៀនសូត្របន្ថែម ព្រោះថាមនុស្សម្នាក់ៗ ទោះរៀនសូត្រដល់កម្រិតណាក៏ដោយក៏មិនអាចយល់ដឹងគ្រប់បញ្ហានិងទិដ្ឋភាពនៃសង្គមបានឡើយ និងត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន មានពេលវេលាចុះដល់មូលដ្ឋានដែលប្រជាជនរស់នៅនិងប្រកបអាជីវកម្ម ហើយស្វែងយល់ពីបញ្ហាដែលបានកើតឡើង និងជួយស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង