ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី និងចក្រភពអង់គ្លេស ដែលបានធ្វើឡើង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕