**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**លោកមេធាវី សាំង វណ្ណៈ អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «សេចក្ដីណែនាំអំពីវិធានស្ដីពីសន្ធានកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម»**ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»**ភេរវករចំនួន២៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ យោធាមួយនៅ ក្នុងខេត្ត Balochistan ស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន**ក្រុមហ៊ុនធំៗទាំង ៦ បានរៀបចំរួចរាល់ដើម្បីស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ**ប្រតិភូកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ ធ្វើទស្សនកិច្ចមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ**សប្ដាហ៍ទី១ នៃខែមករា ឆ្នាំនេះ ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ បាន ៩០ករណី និងសម្រេចអនុញ្ញាតបាន ៧៨ករណី**មេទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាចិនថ្មី ប្រចាំកម្ពុជា**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំវៀតណាម និងកម្ពុជា ចូលជួបសម្ដែងការគួរសម**អភិបាលខេត្តបន្ទាយមានជ័យ ចុះអនុស្សរណៈនៃការយោគយល់ជាមួយខេត្តវិញឡុង របស់វៀតណាម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ប្រទេសកម្ពុជាយើងទទួលបានភាពស្អាត នៅឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នារសៀលថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីពានបញ្ជាក់បន្ថែមថា សរសរស្ដម្ភទីមួយ គឺភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត។

ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាលទ្ធផល យុទ្ធនាការមានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៨,៧ លានអង្គ/នាក់។

បន្ទាប់មក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នា ចេញរើសសំណល់សំរាម ប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមជាច្រើននាក់បន្តទៀត។

ជាកិច្ចបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការជំហានទីបី នោះគឺ «ការទុកដាក់ និងការញែកសំរាម» ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាយើងទទួលបានភាពស្អាត នៅឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង