**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

ឯកឧត្តម សួស អង្គារ៍ ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៤​ បានចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ស្តីពីការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នា២០២៤ ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សួសអង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រាជអាជ្ញាអមសាលាដំបូងខេត្តឯកឧត្តមប្រធានសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសិស្សរងសៀមរាប មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក មេឃុំចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ សរុប ចំនួន ៣២០នាក់ ដូចមានបញ្ជីវត្តមានជនភ្ជាប់ជាមួយ។

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម​ សួសអង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩​ ដែលបានអញ្ជើញចលរួមក្នុងផ្តល់អនុសាសន៍សំខាន់​ និងណែនាំបន្ថែមអំពីចំណុចខ្វះខាត​ ដែលបានអនុវត្តកន្លងមក។

ឯកឧត្តម​ សួស អង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩​ ក៏បានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ដូចខាងក្រោម​៖
-ត្រូវបន្តកិច្ចសហការអនុវត្តវិធានការច្បាប់ឱ្យបានតឹងរឹងម៉ឺងម៉ាត់បន្ថែមទៀត
-បន្តតាមដាន ក្ដាប់មុខសញ្ញា គ្រប់គ្រងសភាពការណ៍និងចាត់ប្រធានការបង្ក្រាបទប់ស្កាត់បទល្មើសនានាក្នុងគោលដៅរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: និងស្ថេរភាពសន្តិភាពក្នុងខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាព មិនទាន់ពេលវេលា
-ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ការមុខសញ្ញាសង្ស័យ ការលួចលាក់ ប្រើប្រាស់ និងកែច្នៃអាវុធជាតិផ្ទុះ ការញុះញង់ប្រមូលផ្ដុំកម្លាំងចលនាដែលអាចជាបង្កអំពើអសន្តិសុខក្នុងខេត្តសៀមរាប

-ត្រូវបន្ត និងពង្រឹងផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យបានទូលំទូលាយ
-ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងវិធានការអនុវត្ត និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្ការ ការទប់ស្កាត់បទល្មើស បញ្ហាគ្រោះថ្នាក់គ្រឿងញៀន ក្មេងទំនើង នៅមូលដ្ឋាន និងសាលារៀនជាប្រចា
-ស្ដាប់ និងទទួលយកសំណើរសំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងដាក់ពិធានការជួយដោះស្រាយឲ្យចំដៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ដោយឡែក​ ឯកឧត្តម​ ក៏បានជំរុញដល់គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
-ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សមាជិកភាព ពង្រឹងការអនុវត្តនូវតួនាទីប្រចាំថ្ងៃ និងគណៈបញ្ជាការ ឯកភាពក្នុងការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ឱ្យកាន់តែមានប្រសិទ្ធភាព

-ត្រូវរៀបចំផែនការការពារ និងពិនិត្យបញ្ហាប្រឈមរបស់ខ្លួន និងតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនៅវត្តសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងគោលដៅមូលដ្ឋានរបស់ខ្លួន
-ត្រូវណែនាំដល់ប្រជាការពារឱ្យយល់ដឹងអំពីច្បាប់និងតួនាទីភារកិច្ចក្នុងការអនុវត្តការងាររបស់ខ្លួន ស្របតាមសេចក្តីណែនាំលេខ០៣៧​ ស្ដីពីការពង្រឹងចលនាប្រជាការពាររបស់ក្រសួងមហាផ្ទៃ
-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមសេចក្តីណែនាំលេខ ០១៣ សណន ចុះថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៧ ស្ដីពីការចាប់អនុវត្តការងារនគរបាលនិងសហគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង