**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ប្រគេនទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សា ដល់វត្តចំនួន៣ ក្នុង ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ រួមទាំងដាំកូនឈើប្រណិតជិត៤០០ដើម

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញនាំយកទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដល់វត្តចំនួន៣ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ រួមទាំងដាំកូនឈើប្រណិតជិត៤០០ដើម ក្នុងទីធ្លាវត្តបទុមកេសរ ផងដែរ។

ក្នុងនោះមាន​វត្តជ័យគិរី ហៅ ភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធរង្សី ស្ថិតក្នុង ឃុំខ្ពបតាងួន និងវត្តបទុមកេសរ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយក្នុង ១វត្តៗ មាន៖ ទៀនវស្សា ១គូ, អង្ករចំនួន ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ១០កេស, ត្រីខ ១កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, មី ១កេសធំ, ទឹកដោះគោខាប់ ១កេសធំ, ស្កសរ ៥គីឡូក្រាម,​ តែ ៥គីឡូក្រាម និងបច្ច័យ ៣លានរៀល ដោយឡែកព្រះសង្ឃចំនួន ៧អង្គ ក្នុង១អង្គ ប្រគេនទេយ្យវត្ថុ ១ និងបច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក់។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន បានអញ្ជើញអុជទៀនធូប ថ្វាយបង្គំ ព្រះ រតនត្រ័យ និងវេរប្រគេន ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សាដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួងសួងកុសលផលបុណ្យ ទៅដល់ដួងវិញ្ញាណបុព្វការីជន មានមាតា បិតា ជីដូន​ ជីតា​ និងញាតិការទាំង ៧សណ្តាន ព្រមទាំង ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ ទាំងអស់ ដែលបានបាត់ជីវិត នៅក្នុងសម័យសង្គ្រាម ហើយបានចែកឋានទៅកាន់បក្សលោកខាងមុខ ផងដែរ។ ជាមួយគ្នានោះដែរ ក៏សូមបួងសួង ទៅដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយថែរក្សា ប្រទេសកម្ពុជា ឱ្យកាន់ តែរីកចំរើន និងសុខសន្តិភាព គង់វង្សជានិរន្តរ៍ តរៀងទៅអនាគត ផងដែរ។

គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំ ព្រះវស្សាចំនួន ៣ខែ ក្នុងទីវត្តអារាម គឺចាប់ពីថ្ងៃទី ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែ អស្សុជ ដោយមិនអាចនិមន្តបិណ្ឌបាត្រ ទៅទីណាបានឡើយ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែល មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា តែងនាំនូវទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម ដើម្បី ប្រគេនព្រះសង្ឃ សម្រាប់អុជបំភ្លឺ និងមានចង្ហាន់ របស់របរប្រើប្រាស់ មួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងអំឡុងពេលកាន់ព្រះវស្សា រយៈពេល ៣ខែនេះ។

គួរបញ្ជាក់ថា បន្ទាប់ពីប្រារព្ធពិធីសាសនា​ខាងលើ​រួច​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារ ដាំកូនឈើប្រណិត​ប្រមាណ​៣៧០ដេីម​ ក្នុងទីធ្លាវត្តបទុមកេសរ​ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់​ ដោយមានកូនធ្នង់ ១២០០ដើម កូនក្រញូង ១០០ដើម កូនគគី ៥០ដើម និងក្រញូងហៃណាន ១០០ដើម ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង